ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការចូលរួមបេសកកម្ម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងដំណាក់កាលឆ្នាំ ២០១២-២០២០ អ្នកយកព័ត៌មានបានជួបសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារជាតិស្តីពីការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អំពី​អត្ថន័យនៃសកម្មភាពនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh (រូប​ថត៖ baotintuc.vn)

អ្នកយកព័ត៌មាន សូមលោកឲ្យដឹងអំពីអត្ថន័យនៃការបញ្ជូនកងកម្លាំងវៀតណាមទៅចូលរួម​បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ៖ ការសម្រេចចិត្តបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាគោលនយោបាយរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម សំដៅអនុវត្តនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១១ និងមហាសន្តិបាតបក្សលើកទី ១២ ដោយ​បង្ហាញថាប្រទេស​វៀត​ណាមគឺជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ប្រកានេះគឺដើម្បីបញ្ជាក់ថាវៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំ​ណែកជាក់ស្តែងក្នុងការដោះស្រាយបញ្ហាសន្តិសុខ ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ បង្កើតបរិយាកាសអន្តរជាតិអំណោយផលក្នុងការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។ បក្ស និងរដ្ឋ រដ្ឋាភិបាលរបស់យើងមានគោលនយោបាយមួយដ៏ត្រឹមត្រូវលើទាំងពេលវេលា ទាំងគោលដៅ និងទាំងគោលបំណង ហើយក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ យើងបានបញ្ជាក់ពីភាពត្រឹមត្រូវនោះ។

មូលហេតុនជោគជ័យនោះគឺមានច្រើនណាស់ ក៏ប៉ុន្តែអ្វីៗដែលសំខាន់បំផុតនោះគឺគុណសម្បត្តិរបស់កង​ទ័ព​វៀត​ណាម​។ គុណសម្បត្តិនោះវាមិនត្រឹមតែសំរាប់កម្មាភិបាល និងយុទ្ធជនដែលបំពេញបេសកកម្ម​រក្សាសន្តិភាពប៉ុណ្ណោះទេ  ប៉ុន្​តែ​ថែមទាំងវាជារបស់កងទ័ពវៀតណាមទៀតផង។ ក្នុងបរិស្ថានពិសេសមួយនេះវាបានចែងចាំង ហើយនាំមកនូវមោទ​ន​ភាពដល់ប្រទេស និងកងទ័ពវៀតណាម។ ជាពិសេស នាពេលថ្មីៗនេះ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដោយមានការ​យល់ព្រម ១០០ ភាគរយ ពីសំណាក់​សមាជិ​កស​ភាដែលមានវត្តមាន ប្រការនេះបានបង្ហាញថាប្រជាជនវៀតណាមយល់ឃើញថានេះគឺជាសកម្មភាពចាំបាច់ ហើយ​គួរតែបន្តដើម្បីការពារប្រទេសដោយសន្តិវិធី និងរួមចំណែកដល់សន្តិភាពពិភពលោក។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើសេចក្តីសំរេចចិត្តលេខ ១៣០ / ២០២០ / QH១៤ នៃរដ្ឋសភាស្តីពីការចូលរួមបេសកកម្ម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបាន​បង្កើតផ្លូវច្បាប់សម្រាប់កងទ័ពវៀតណាមចូលរួមបេសកកម្ម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងដូចម្តេចដែរ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ខ្ញុំគិតថាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាគឺជាផ្លូវច្បាប់ដ៏សំខាន់មួយ។ នាពេលខាងមុខយើងនឹងបន្តកសាងឯកសារពាក់ព័ន្ធដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនេះ។

គួរបញ្ជាក់ផងដែរថា នៅពេលដែលរដ្ឋសភាមានសេចក្តីសម្រេចចិត្តរួចហើយនោះ គុណភាពនៃសកម្មភាពរក្សាសន្តិភាពត្រូវតែកើនឡើង សមិទ្ធិផលត្រូវតែប្រសើរឡើង ប្រសិទ្ធភាពត្រូវតែមានជាក់ស្តែងជាងទៀត។ នេះគឺជាភារកិច្ចដ៏សំខាន់ដែលកងកំលាំងរក្សាសន្តិភាពវៀតណាមត្រូវតែយល់ដឹងយ៉ាង​ច្បាស់​ដើម្បីខិតខំប្រឹងប្រែងបន្ថែមទៀត។ នេះក៏ជាភារកិច្ចរបស់យុទ្ធជនទាំងអស់​នៃកងទ័ពវៀតណាមដែលត្រូវខិតខំប្រឹងប្រែងបង្ថែមទៀតដើម្បីស័ក្កសមនឹងអ្វីៗដែលបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា បានជឿទុកចិត្តប្រគល់ឱ្យកងទ័ព។

ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០២០ ប្រទេសវៀតណាមបានបញ្ជូនកម្មាភិបាល និងបុគ្គលិកនៃក្រសួងការពារប្រទេសចំនួន ១៧៩ នាក់ឱ្យទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ  ទ​ទួលបានការវាយតំលៃខ្ពស់ពី​អង្គការសហប្រជាជាតិ និងការគាំទ្រយ៉ាង​ខ្លាំង​ពី​មតិសាធារណៈជាតិ និងអន្តរជាតិ។

នៅឆ្នាំ២០២០ មានកម្មាភិបាលចំនួន ៣ នាក់នៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានឆ្លងកាត់ការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិយ៉ាងល្អដើម្បីក្លាយជាបុគ្គលិកនៅទីភ្នាក់ងារបង្កើតគោលនយោបាយរបស់អង្គការសហប្រជាជាតិនៅញូវយ៉ក សហរដ្ឋអាមេរិក  និង​ជាអ្នកសម្របសម្រួលប្រតិបត្តិការយោធារបស់​ស្ថានបេសកកម្មរក្សាសន្តិភាពនៃ​អង្គការសហប្រជាជាតិ និងកងទ័ពនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

អ្នកយកព័ត៌មាន៖ រូបភាពរបស់កងទ័ព“មួកខៀវ” ដែលចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមិនត្រឹមតែចូលរួមក្នុងការលើកកម្ពស់កិត្យានុភាពនៃរបស់ “កងទ័ពលោកអ៊ំហូ” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “ទូត’’ ដែលភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយពិភពលោកទៀតផង។ តើលោករំពឹងអ្វីខ្លះលើកងកម្លាំងរក្សាសន្តិភាពនាពេលខាងមុខរបស់យើងដើម្បីបន្តទៅបំពេញបេសកកម្មរក្សាសន្តិភាព និងបន្តលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ ក្នុងការបំពេញបេសកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វា​តម្រូវ​ឲ្យកម្មាភិបាល និងយុទ្ធជនម្នាក់ៗ ក្រៅពីការបំពេញល្អភារកិច្ចរបស់ខ្លួនហើយនោះ ក៏ត្រូវតែជាពលរដ្ឋវៀតណាមល្អម្នាក់ ឬជាងនេះទៅទៀតគឺជា "ទូត" ដែលមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្កទាំងឡាយ​នៅក្នុងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាជាមួយប្រជាជននៃប្រទេសសមីផងដែរ។ ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ កម្មាភិបាល និងយុទ្ធជនទាំងអស់ដែលបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសុទ្ធតែបំពេញល្អភារកិច្ចរបស់ខ្លួន។ នាពេលខាងមុខនេះចាំបាច់ត្រូវបន្តលើកកម្ពស់ថែមទៀតដូចមតិរបស់លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថា៖ វៀតណាមកំពុងជម្រុញអង្គការសហប្រជាជាតិឲ្យឆ្ពោះទៅរក្សវិធីសាស្រ្តថ្មីសម្រាប់​បេសកកម្មរក្សាសន្តិភាពគឺមិនត្រឹមតែការគ្រប់គ្រងសន្តិភាព ឬសង្គ្រាមនៅប្រទេសមួយទេ ដែលត្រូវ​យក​ចិត្តទុកដាក់ចំពោះប្រជាជន នាំមកនូវប្រសិទ្ធភាពជាក់ស្តែងដល់ប្រជាជន។ នោះគឺជាគោលដៅខ្ពស់បំផុត។

ហើយប្រទេសវៀតណាមជាប្រទេសឈានមុខគេក្នុងការងារនេះ ទោះបីយើងបានចូលរួមយឺតក៏ដោយ ក៏ប៉ុន្តែយើងបានដើរឈានមុខគេដោយមាន​​វិធីសាស្រ្តថ្មីគឺ បេសកកម្មរក្សាសន្តិភាពជួយប្រជាជនប្រទេសសមី មិនត្រឹមតែជាការជួយរក្សាសន្តិភាពនៅក្នុងប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងយើងចូលរួមក្នុង​នាម​ជា​មិត្តម្នាក់ដែលជួយប្រជាជននៃបណ្តាប្រទេស​កំពុងជួបការលំបាកទៀតផង។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្រ្តី!