លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធីបតីនៃកិច្ចប្រជុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែង​ក្នុងកិច្ច​ប្រជុំ​
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០២០ វៀតណាមបានបញ្ជូននាយទាហានចំនួន ១៧៩ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ ដែលរួមមាន​នាយទាហនចំនួន ៥៣ នាក់ និងវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ ចំនួន ១២៦ នាក់នៃកងពេទ្យកម្រិត២ លេខ២។ បច្ចុប្បន្ន កងពេទ្យកម្រិត២លេខ២ របស់វៀតណាមកំពុងប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពដោយ​​បន្តអះអាងនូវសមត្ថភាពជំនាញ ស្មារតីទទួលខុសត្រូវខ្ពស់ និងជាទីបង្អែកគួរឲ្យ​ជឿទុក​ចិត្ត​អំពី​ការថែទាំសុខភាពសម្រាប់កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងបរិបទដែល​ជំងឺរាតត្បាត Covid-19 កំពុងមានការ​វិវឌ្ឍន៍យ៉ាង​ស្មុគស្មាញ។ សកម្មភាពរបស់កម្លាំងរក្សាសន្តិភាពរបស់វៀតណាមនៅឯស្ថានបេសកកម្មរក្សាសន្តិភាពនានាទទួល​បាន​ការ​វាយ​តំលៃ​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ផ្ទះដែល​បន្សល់ទុកនូវការចាប់អារម្មណ៍ល្អៗអំពីរូបភាពនៃ "កងទ័ពលោកអ៊ំហូ" ក្នុងយុគសម័យថ្មី រួមចំណែកបញ្ជាក់ពី​តួនាទី និងកិត្យានុភាពរបស់វៀតណាមនៅ​លើឆាកអន្តរជាតិ៕

បកប្រែដោយ Duy Hoan