វគ្គហ្វឹកហ្វឺននេះស្ថិតក្នុងក្របខ័ណ្ឌនៃការហ្វឹកហ្វឺនរបស់អង្គការសហប្រជាជាតិក្នុងដំណាក់កាលមុនពេលដាក់ពង្រាយកងពេទ្យកម្រិត២ លេខ៣ ទៅជំនួសកងពេទ្យកម្រិត២ លេខ២ របស់វៀតណាមដែលបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។

leftcenterrightdel
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺន

វគ្គហ្វឹកហ្វឺន​ផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖ ការណែនាំអំពីសកម្មភាពរបស់ ICRC, ខ្លឹសារសំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ការរំលោភផ្លូវភេទ និងការប្រព្រឹត្តអំពើហឹង្សាក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ, ចំណេះដឹងអំពីគ្រឿងផ្ទុះមួយចំនួនដែលនៅសល់ក្រោយពីសង្គ្រាម, វិធីសាស្រ្តនៃការកំណត់សម្គាល់និងរបៀបដោះស្រាយនៅពេលជួបប្រទះគ្រឿងផ្ទុះអំឡុងពេលបំពេញបេសកកម្ម។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣  ចូលរួមវគ្គហ្វឹកហ្វឺន

តាមរយៈវគ្គហ្វឹកហ្វឺននេះដើម្បីបំពាក់បំប៉នចំណេះដឹងឲ្យបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ២  អំពីច្បាប់មនុស្សធម៌អន្តរជាតិ និងការកំណត់សម្គាល់គ្រឿងផ្ទុះមុននឹងទៅជំនួសកងពេទ្យកម្រិត២ លេខ២  ដែលបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ វគ្គហ្វឹកហ្វឺននេះក៏រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាម និង ICRC ផងដែរ៕

បកប្រែដោយ Duy Hoan