មានប្រសាសន៍នៅកិច្ចពិភាក្សា លោកវរសេនីយ៍ឯក Nguyen Van Giang អនុប្រធាននាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភស្តុភារ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដែលអាហ្វ្រិកខាងត្បូងសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រួមទាំងការរួមវិភាគទានដ៏សំខាន់របស់ពេទ្យយោធា អាហ្វ្រិកខាងត្បូង ផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សានៅវិទ្យាស្ថានពេទ្យយោធាវៀតណាម

ក្នុងឱកាសនេះ អ្នកជំនាញការនៃពេទ្យយោធារបស់ប្រទេសទាំងពីរបានពិភាក្សាលើខ្លឹមសារដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ ភាគីអាហ្វ្រិកខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលក្នុងការទប់ទល់នឹងជំងឺ Covid-19 របស់វៀតណាម នៅពេលកន្លងមក។

កិច្ចពិភាក្សារវាងពេទ្យយោធាវៀតណាម និងពេទ្យយោធាអាហ្វ្រិកខាងត្បូង ត្រូវបានរៀបចំឡើងក្នុងបំណងអនុវត្ដគោលនយោបាយ​​ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលផ្អែកលើគោលការណ៍ឯកភាព រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិ និងអតីតយុទ្ធជនអាហ្វ្រិកខាងត្បូង ដែលចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពវៀតណាម-អាហ្វ្រិកខាងត្បូង និយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh