leftcenterrightdel
តំណាងអង្គភាពទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាអំពីលទ្ធផលនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

ភាគីទាំងពីរបានជូនដំណឹងគ្នាអំពីស្ថានភាពដែលទាក់ទងនឹងការគ្រប់គ្រងព្រំដែន និង​ការ​ទប់ស្កាត់ការរីករាលដាលនៃ Covid-19 ក្នុងរយៈពេលកន្លងមក ព្រម​ទាំង​បានលើកឡើងនូវខ្លឹមសារមួយចំនួនស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការការពារព្រំដែននាពេលខាងមុខ។

ភាគីទាំងពីរនឹងបន្តសម្របសម្រួលគ្នាក្នុងការឃោសនា និងការអប់រំពលរដ្ឋនៅតាមតំបន់ព្រំដែនឱ្យគោរពតាមការកំណត់ស្តីពីព្រំដែន និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល រួម​ទាំង​ច្បាប់ស្តីពីព្រំដែនរបស់ភាគីនីមួយ បន្តឃោសនាផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារ និងទប់ស្កាត់ជំងឺរាតត្បាត ហើយ​រាយការណ៍អំពីបទឧក្រិដ្ឋកម្មនានា ជាពិសេសការឆ្លងដែនខុសច្បាប់។

ភាគីទាំងពីរនឹង​បន្តលើកកំពស់ការផ្លាស់ប្តូរព័ត៌មាន ជាពិសេសការផ្លាស់ប្តូរព័ត៌មានដែលទាក់ទងនឹងការគ្រប់គ្រងព្រំដែន ហើយ​បង្កើនការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មនានាដូចជា ៖ ការបំផ្លាញបង្គោលព្រំដែន ការឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕

បកប្រែដោយ Duy Hoan