ជាលើកដំបូងចូលរួម Army Games

ព្រឹត្តិការណ៍ Army Games ២០២០ នឹងជាកំណត់សម្គាល់លើកដំបូងដែលកងទ័ពប្រជាជនវៀតណាម បានចាត់តាំងឲ្យក្រុមប្រកួតទ័ពបញ្ជូនសារទៅចូលរួម Army Games ។ លោកវរសេនីយ៍ត្រី  Nguyen Duc Hieu អនុប្រធានសេនាធិការកងពលតូច ២០៥ នៃកងឯកភាពទ័ពបញ្ជូនសារ និងជាប្រធានក្រុមប្រកួតទ័ពបញ្ជូនសារ បានមានប្រសាសន៍ថា “នេះពិតជាមោទនភាពដ៏ធំធេងមួយ ប៉ុន្តែវាក៏ជាសម្ពាធមួយចំពោះយើងខ្ញុំផងដែរ ជាពិសេសនៅពេលដែលបណ្តាក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាមបានចូលរួម Army Army កាលពីប៉ុន្មានឆ្នាំមុនហើយទទួលបានលទ្ធផលគួរអោយកត់សំគាល់ជាច្រើនផងដែរ” ។

ចូលរួម Army Games 2020 លើកនេះ ថ្វីត្បិតតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការបង្កើតលក្ខខណ្ឌអំណោយផលពីថ្នាក់លើក៏ដោយ ប៉ុន្តែដោយសារនេះជាលើកទី ១ ទេដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Army Games បានជាការត្រៀមលក្ខណៈ ការហ្វឹកហាត់សម្រាប់ការប្រកួតនៃក្រុមប្រកួតចៀសមិនផុតទេភាពស្រឡាំងកាំង ភាពភ្ញាក់ផ្អើលនៅពេលដំបូង។ លើសពីនេះទៅទៀត ក្រុមទ័ពបញ្ជូនសារក៏បានជួបការលំបាកដូចគ្នានឹងក្រុមប្រកួតនានាដូចជាអំពីបញ្ហា គ្រឿងបរិក្ខារ សម្ភារៈ សព្វាវុធ ដែលបំពាក់ឲ្យកងទ័ពវៀតណាមក្នុងការហ្វឹកហាត់មានភាពខុសគ្នាពីអ្វីៗដែលគណៈកម្មាធិការរៀបចំ Army Games បំពាក់ឲ្យការប្រកួតប្រជែងជាក់ស្តែង។

leftcenterrightdel
កងទ័ពបញ្ជូនសារខិតខំប្រឹងប្រែងតៀមលក្ខណៈសម្រាប់ការចូលរួម Army Games 2020

 

ការលើកទឹកចិត្តដ៏ធំធេង

កងទ័ពបញ្ជូនសារមានប្រពៃណីដ៏រុងរឿងក្នុងរយៈពេលជាង ៧០ ឆ្នាំមកហើយ។ នៅក្នុងសំបុត្រមួយផ្ញើទៅកាន់កងទ័ពបញ្ជូនសារ នៅខែមករា ឆ្នាំ ១៩៦៩ នោះ អ៊ំ ហូ បានប្រៀនប្រដៅកងទ័ពថា៖ “បានខិតខំប្រឹងប្រែងហើយ ត្រូវតែមានការខិតខំប្រឹងប្រែងបន្ថែមទៀត។ ត្រូវតែលើកកម្ពស់សមត្ថភាពផ្នែកនយោបាយ និងមនោគមវិជ្ជាជានិច្ច។ ត្រូវតែខិតខំប្រឹងប្រែងសិក្សាជំនាញ និងបច្ចេកទេសបន្ថែមទៀត ធានាឱ្យបានទាន់ពេលវេលានៃការងារបញ្ជូនសារប្រកបដោយភាពត្រឹមត្រូវ សុវត្ថិភាព ប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យកាន់តែមានភាពជឿនលឿន និងសម្រេចបានសមិទ្ធិផលថ្មីៗ” ។ ប្រពៃណីដ៏រុងរឿងនេះ រួមជាមួយការប្រៀនប្រដៅរបស់ អ៊ំ ហូ បានក្លាយជាមរតកខាងវិញ្ញាណដែលមិនអាចកាត់ថ្លៃបាន ដែលជាត្រីវិស័យតម្រង់ទិសសម្រាប់យុទ្ធជន កម្មាភិបាលជាច្រើនជំនាន់នៃកងទ័ពបញ្ជូនសារឲ្យខំប្រឹងប្រែងតស៊ូ និងជំនះរាល់ការលំបាក ហ៊ានលះបង់គ្រប់យ៉ាង អង់អាចក្លាហាន ច្នៃប្រឌិតចូលរួមចំណែកក្នុងបុព្វហេតុរំដោះប្រទេសជាតិ ក៏ដូចជាការកសាង និងការពារមាតុភូមិសព្វថ្ងៃ។ នេះក៏ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ក្រុមប្រកួតកងទ័ពបញ្ជូនសារបន្តខិតខំប្រឹងប្រែង ច្នៃប្រឌិត  និងប្តេជ្ញាចិត្តទទួលឲ្យបានលទ្ធផលល្អបំផុតក្នុងការចូលរួម Army Games ជាលើកដំបូងនេះ។

ជាមួយនឹងគោលការណ៍ហ្វឹកហាត់ "មូលដ្ឋាន បែងចែកតាមដំណាក់កាល និងសំយោគ" តាំងពីដំបូងមកម៉្លេះ ក្រុមប្រកួតបានបង្កើតកម្មវិធីហ្វឹកហាត់យ៉ាងលម្អិត ចាប់ពីរៀនភាសារុស្ស៊ី លត់ដំកម្លាំងរាងកាយ រហូតដល់ការហ្វឹកហាត់ខ្លឹមសារឯកទេសថែមទៀត។ ក្រៅពីការគោរពតាមកម្មវិធីហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់នោះ ក្រុមប្រកួតក៏រក្សានូវរបបវិន័យក្នុងជីវភាពប្រចាំថ្ងៃយ៉ាងតឹងរឹងដែរ ឧទាហរណ៍ គឺការកំណត់ពេលវេលាអនុញ្ញាតឲ្យបានប្រើប្រាស់ទូរស័ព្ទចល័តយ៉ាងច្បាស់លាស់ដើម្បីធានាសុខភាពរបស់សមាជិកក្រុមប្រកួត។ គ្រួសារ និងសាច់ញាតិអាចទាក់ទងមកតាមរយៈទូរស័ព្ទយោធាក្នុងករណីចាំបាច់ជាដើម។

សព្វថ្ងៃនេះក្រុមប្រកួតកំពុងប្រើប្រាស់សំឡេងបញ្ជាតាមមាត់ និងសញ្ញាសម្គាល់នៅលើទីលានហ្វឹកហាត់ ១០០% ជាភាសារុស្ស៊ី យោងទៅតាមបទបញ្ញត្តិនៃការប្រកួតប្រជែងជាក់ស្តែង។ រហូតមកដល់សព្វថ្ងៃ សមាជិកនៃក្រុមប្រកួតទាំងអស់បានចេះនឹងសំឡេងបញ្ជា និងសញ្ញាសម្គាល់នៅទីលានហ្វឹកហាត់ជាភាសារុស្ស៊ីបានល្អ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមការប្រកួតនាពេលខាងមុខ៕

បកប្រែដោយ Minh Trung