នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងកងទ័ពនៃបណ្តាប្រទេសអាស៊ានបានចែករំលែកបទពិសោជន៍ក្នុងការឆ្លើយតបនឹងកូវីដ១៩។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់កងទ័ពជើងគោក​​ភូមិន្ទ​ប្រ៊ុយ​​ណេក្នុងនាមជាប្រធាន ACAMM ២០២០ ក្នុងបរិបទដែលបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដែលបណ្តាលមកពីបញ្ហាសន្តិសុខមិនមែនប្រពៃណី ជាពិសេសការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងរយៈពេលកន្លងមក ក្រសួងការពារប្រទេសវៀតណាមបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការការពារជាតិក្នុងអាស៊ានដើម្បីរក្សាសន្ទុះ និងដំណើរការសហប្រតិបត្តិការឲ្យស្រប​​តាមស្មារតីនៃប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ភាពស្អិតរមួត និងការឆ្លើយតប”។ ទន្ទឹមនឹងនេះកងទ័ពប្រជាជនវៀតណាមក៏បានសហការយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត តាម​រយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសដូចជាឡាវ កម្ពុជា ចិន រុស្ស៊ី មីយ៉ាន់ម៉ា និងគុយបាជាដើម។  លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia រំពឹងថា ដោយមានសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនោះ ការរីក​រាល​ដាល​នៃ Covid-19 នឹងត្រូវបានគ្រប់គ្រង និងរុញច្រានឲ្យ​យថយក្រោយក្នុងពេលឆាប់ៗនេះនៅប្រទេសអាស៊ានទាំងអស់ និងនៅលើពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia ថ្លែងនៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានឯកភាពលើការរៀបចំកិច្ចប្រជុំ ACAMM លើក​ក្រោយ​នៅខែវិច្ឆិកា ឆ្នាំនេះ ហើយកងទ័ពជើង​គោក​មី​យ៉ាន់​ម៉ានឹងជាប្រធាន ACAMM នៅឆ្នាំ ២០២១៕

បកប្រែដោយ​ Thanh Cong