leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងសមភាគីទាំងពីរនាក់ បានធ្វើការវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក និងបានឯកភាពលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ជំងឺ Covid-19 រីករាលដាល មិនទុកឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមជាមួយកាណាដា និងអូស្ត្រាលីឡើយ។

ជាពិសេស ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺ Covid-19 នោះ ភាគីទាំងឡាយបានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការយោធាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដើម្បីរួមចំណែកទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទវាងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកស្រី Jody Thomas

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកាណាដា ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាល និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្រសួងការពារជាតិកាណាដាគ្រោងនឹងបង្កើតការិយាល័យអនុពន្ធយោធាប្រចាំនៅវៀតណាមចាប់ពីឆ្នាំ ២០២០ ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបង្កើតយន្តការសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កាណាដា និងឆ្ពោះទៅរកការកសាងផែនការសហប្រតិបត្តិការសម្រាប់រយៈពេល ៣ ឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Peter Tesch

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអូស្រ្តាលី ក្រៅពីសមិទ្ធិផលដ៏លេចធ្លោដូចជា ការដែលយន្ដហោះរបស់កងទ័ពជើងអាកាសអូស្រ្តាលីជាលើកទី ២ បានដឹកកងពេទ្យកម្រិត២ របស់វៀតណាមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនោះ គឺភាគីទាំងពីរជាលើកដំបូងបានរៀបចំសកម្មភាពសំខាន់ៗជាច្រើនទៀតក្នុងការស្វែងរកទាហានវៀតណាមដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម ក៏ដូចជាការផ្លាស់ប្តូរនូវជំនាញឯកទេសបាញ់កាំភ្លើង និងពិភាក្សាលើបញ្ហាស្ត្រី សន្តិភាព និងសន្តិសុខ ជាដើម៕

បកប្រែដោយ Huyen Trang