អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានប្រធាន ADSOM នៃបណ្តាប្រទេសអាស៊ាន និងលោក Hoang Anh Tuan អគ្គលេខាធិការរងអាស៊ាន ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា រោគរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាប្រទេសមួយដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ Covid-19 ផងនោះ វៀតណាមចែករំលែកការលំបាក និងការខាតបង់ដែលបណ្តាប្រទេសអាស៊ានបានរងគ្រោះ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា ដូចជាប្រទេសវៀតណាមដែរបណ្តាប្រទេសអាស៊ាននឹងរុញថយក្រោយជំងឺ Covid-19 យ៉ាងឆាប់រហ័សដោយមិនទុកឲ្យរោគរាត្បាតជះឥទ្ធិពលដល់ជីវភាពរស់នៅ និងការអភិវឌ្ឍរបស់ប្រទេសខ្លួន។

leftcenterrightdel
គណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមានប្រសាសន៍ថា កាលពីខែកុម្ភៈកន្លងមក នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) រដ្ឋមន្រ្តីទាំងអស់បានឯកភាពគ្នានៅឆ្នាំ ២០២០ ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយក៏បណ្តាប្រទេសអាស៊ាននៅតែប្តេជ្ញាអនុវត្តខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។

ប្រធាន ADSOM នៃបណ្តាប្រទេសអាស៊ាន និងលោក Hoang Anh Tuan អគ្គលេខាធិការរងអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងការរៀបចំកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា កិច្ចប្រជុំនឹងសម្រេចបានជោគជ័យ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ ADSOM តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំ ADSOM ត្រូវបានរៀបចំឡើងសំដៅជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន និងលើកកម្ពស់តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) នៃក្រសួងការពារប្រទេសវៀតណាម ក្នុងឆ្នាំជាប្រធានអាស៊ានរបស់វៀតណាម ព្រមទាំងអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ រវាងអាស៊ាន និងដៃគូចំនួន៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19 ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការឆ្លើយតបទៅនឹងរោគរាតត្បាត ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ADMM ចង្អៀត។

តាមរបៀបវារៈនៃកិច្ចប្រជុំ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 រួមមាន៖ ការចែករំលែកបទពិសោធន៍របស់កងទ័ពនៃបណ្តាប្រទេសអាស៊ាន ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19; ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងរោករាតត្បាតនាពេលអនាគត។ ទន្ទឹមនឹងនោះ ប្រតិភូទាំងឡាយនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន រួមមាន៖ ចែករំលែកទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ក្នុងបរិបទការរីករាលដាលនៃជំងឺ Covid-19 និងរយៈពេលក្រោយការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងពិភាក្សាអំពីការតំរង់ទិសនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាននាពេលខាងមុខផងដែរ៕

បកប្រែដោយ Huyen Trang