នេះជាសកម្មភាពមួយក្នុងបំណងអបអរសាទរខួបលើកទី ២៥ នៃការធ្វើឲ្យមានទំនាក់ទំនងខាងការ​ទូត​ជាប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ វៀតណាម - អាមេរិក  (១៩៩៥-២០២០) ។ តំណាងក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានសហការគ្នារៀបចំសកម្មភាពមនុស្សធម៌ និងមិត្តភាពមួយចំនួន ដែលបង្ហាញពីទំនាក់ទំនងរវាងប្រទេស​ទាំងពីរក្នុងសម័យកាលថ្មី។ ដំណើរទស្សនកិច្ចនៅទីក្រុងដាណាងរបស់នាវាដឹកយន្តហោះ Theodore Roosevelt ធ្វើឡើងក្នុងកំឡុងពេលប្រតិបត្តិការប្រចាំឆ្នាំនៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក យោង​តាមកាលវិភាគប្រចាំឆ្នាំ។ នៅទីក្រុងដាណាង ក្រុមនាវិកបាន​ជួបជុំសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យ Dong A ។ សមាជិកនៃក្រុមនាវិកជាច្រើនបានបង្ហាញនូវមនោសញ្ចេតនាល្អចំពោះប្រទេស និងប្រជាជនវៀតណាម។ និស្សិតសាកលវិទ្យាល័យ Dong A ជាច្រើនក៏បានបង្ហាញភាពស្និទ្ធស្នាលរបស់ពួកគេជាមួយសមាជិកទាំងអស់នៃក្រុមនាវិកផងដែរ។ យោងតាមកាលវិភាគ បន្ទាប់ពីពិធីទទួលស្វាគមន៍ នៅឯកំពង់ផែ Tien Sa  សន្និសីទសារព័ត៌មានមួយត្រូវបាន​រៀបចំឡើងដើម្បីផ្តល់ព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាវាដឹកយន្តហោះ Theodore Roosevelt ។ ភ្លាមៗបន្ទាប់ពីសន្និសីទសារព័ត៌មាននេះ គណៈរៀបចំបានអនុញ្ញាតឱ្យអ្នកយកព័ត៌​មាន​ឡើង​ទស្សនានាវាដឹកយន្តហោះមួយនេះ។

leftcenterrightdel
ក្រុមនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក USS Theodore Roosevelt (CVN-71) និងនាវាល្បាត  USS Bunker Hill (CG-52) អញ្ជើញ​មក​បំ​ពេញ​ទស្ស​ន​កិច្ច​នៅ​ទីក្រុង​ដាណាង​​

នោះជាការពិតមែន ក៏ប៉ុន្តែមានការបញ្ចេញមតិមួយចំនួនលើបណ្តាញសង្គមដែលមិនសមនឹងការពិតនៃ​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមនាសព្វថ្ងៃនេះឡើយ។ មានមតិមួយថា ដំណើរទស្សនកិច្ចរបស់នាវាដឹកយន្តហោះ USS Theodore Roosevelt (CVN-71) និងនាវាល្បាត USS Bunker Hill (CG-52) ត្រូវបានគេចាត់ទុកថាជាសញ្ញាមួយដែលបង្ហាញពីការសន្យារបស់សហ​រដ្ឋអា​មេរិកនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដើម្បីទប់ទល់ជាមួយចិន និងដាក់សម្ពាធ​លើវៀត​ណាម​ក្នុងការកែសម្រួលគោលនយោបាយការបរទេសរបស់ខ្លួន ...

អ្នកណាដែលបានតាមដានទំនាក់ទំនងវៀតណាម - អាមេរិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះនឹងយើញថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង​ដាណាងរបស់នាវាដឹកយួនហោះ Theodore Roosevelt គឹគ្មានអ្វីដែលមិនប្រក្រតីទេ។ បន្ទាប់ពីដណ្តើមបានជ័យជំនះទាំងស្រុង​នៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក (៣០ មេសា ១៩៧៥) ប្រជាជនវៀតណាមត្រូវយកឈ្នះលើការដាក់ទណ្ឌកម្មរបស់អាមេរិក (ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៤) ។ ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៨៩ វៀតណាមបានបន្តតស៊ូប្រយុទ្ធដើម្បីការពារមាតុភូមិនៅតាមព្រំដែនភាគនិរតី និងព្រំដែនខាងជើង។ ក្នុង​បរិបទនេះ វៀតណាមនៅតែតស៊ូការកសាង និងការពារប្រទេសតាមមាគ៌ាសង្គមនិយម។ ដំណើរការផ្លាស់ប្តូរថ្មី ដោយចាប់ផ្តើមពីមហាសន្តិបាត លើកទី ៦ ឆ្នាំ១៩៨៦ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកទល់ពេលនេះ បានដឹកនាំប្រជាជនវៀតណាមជំនះរាល់ការលំបាកខាង​សេដ្ឋកិច្ចសង្គម ហើយស្តារ និងពង្រីកទំនាក់ទំនងអន្តរជាតិ។

គោលនយោបាយការបរទេសរបស់វៀតណាមនាសព្វថ្ងៃនេះត្រូវបានបង្កើតឡើងក្នុងបរិបទដែលសង្គ្រាម​ត្រជាក់បានបញ្ចប់ (នៅឆ្នាំ ១៩៩១) ហើយស្ថានភាពអន្តរជាតិបានមានការផ្លាស់ប្តូរជាមូលដ្ឋាន។ គោលគំនិតនយោបាយដែលផ្អែកលើការប្រឆាំងដាក់គ្នានៃមនោគមវិជ្ជាដែលត្រូវបានបិទជិត ហើយផ្ទុយមកវិញគឺជាគោលការណ៍នៃការដាក់ផលប្រយោជន៍ជាតិ និងប្រទេសជាតិជាមុនសិន ដោយមានទិសស្លោកថា៖ វៀតណាមមានឆន្ទៈធ្វើជាមិត្ត និងជាដៃគូគួរឲ្យជឿទុកចិត្តរបស់បណ្តាប្រទេសទាំងអស់នៅក្នុងសហគមន៍ពិភពលោក ដែលខិតខំប្រឹងប្រែងតស៊ូដើម្បីសន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍ។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសនិងតំបន់ដែនដី និងអង្គការអន្តរជាតិនិងតំបន់ជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអ៊ឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម - អាមេរិក និងកិច្ចព្រមព្រៀងស្តីពីព្រំដែនគោក កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ Bac Bo និងកិច្ចព្រមព្រៀងស្តីពីការនេសាទជាមួយចិន ... ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមក៏បានចូលរួមក្នុងបណ្តាអង្គការក្នុងតំបន់ និងអន្តរជាតិដូចជា អាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)  វេទិកាសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប (ASEM) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ក្នុងឆ្នាំនេះ ជាលើកទី២ហើយដែលវៀតណាមកាន់តួនាទីជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅឆ្នាំ ១៩៩៥ សហរដ្ឋអាមេរិកបានលុបចោលការដាក់ទណ្ឌកម្មលើវៀតណាម ហើយប្រទេសទាំង​ពី​មានទំនាក់ទំនងខាងការទូតជាប្រក្រតីភាពឡើងវិញ។ នៅឆ្នាំ ២០១៣ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark T. Esper បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូដោយឈរលើគោលការណ៍ដូចខាងក្រោម៖ គោរពរបបសង្គម របបនយោបាយរបស់គ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា “គោលដៅរបស់យើងគឺចង់អោយប្រជាជនទាំងអស់រស់​នៅ​ដោយភាពរុងរឿង សន្តិសុខ និងសេរីភាព។ សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតចំពោះការទាមទាអំពីដែនដី ឬការធ្វើដំណើរលើសមុទ្រ ដើម្បីធានាថាប្រទេសទាំងអស់ទាំងតូច ទាំងធំអាចមានការរីក​ចម្រើនជាមួយគ្នាក្នុងសន្តិភាព និងស្ថិរភាព”។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិ Esper ក៏បានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងប្រគល់នាវាល្បាត Hamilton ទី​ពីរ​ជូន​វៀតណា​មក្នុងបំណងជួយវៀតណាមពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់នៅលើសមុទ្រ ដើម្បីការពារអធិបតេយ្យភាព និងធនធានធម្មជាតិរបស់ខ្លួន។

ជាប្រជាជាតិមួយដែលបានឆ្លងកាត់ការលះបង់ជាច្រើនក្នុងការតស៊ូប្រ​យុទ្ធ​ដើម្បីរំដោះនិងការពារជាតិ វៀតណាមមិនដើរហួសពីដែនកំណត់នៃការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់​ខ្លួននោះទេ ហើយគោរពសិទ្ធិរបស់បណ្តាប្រទេសដទៃជានិច្ច។ នៅសមុទ្រខាងកើតវៀតណាមគោរពតាមគោលការណ៍ "គ្មានការបង្កគ្រោះថ្នាក់" រួមទាំងសកម្មភាពរបស់នាវាចម្បាំង និងយន្តហោះរបស់​សហរដ្ឋអាមេរីកដែលឆ្លងកាត់តំបន់សមុទ្រនេះផងដែរ។

គោលនយោបាយការពារជាតិនិងសន្តិសុខរបស់វៀតណាមគឺបើកចំហរ និងមានតម្លាភាព។ គោលនយោបាយនេះត្រូវបានប្រកាសនៅក្នុង “សៀវភៅសការពារជាតិរបស់វៀតណាមឆ្នាំ២០១៩” (ប្រកាស​ចេញផ្សាយនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩)។ សៀវភៅសនេះបញ្ជាក់ជាថ្មីនូវគោល​ការណ៍​“៣ មិន” ពោលគឺៈ ១- មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា; ២- មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានយោធានៅលើទឹកដីនៃប្រទេសវៀតណាម; ៣- មិនចូលរួមជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត។ លើសពីនេះទៀត “សៀវភៅសការពារជាតិរបស់វៀតណាម ឆ្នាំ២០១៩” បាន​បន្ថែមចំណុចថ្មីមូយទៀតគឺ “មិនប្រើកម្លាំងអាវុធ ឬគំរាមប្រើកម្លាំងអាវុញក្នុងទំនាក់ទំនងអន្ត​រជាតិ​” ។

ដូច្នេះ ត្រូវបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់នាវាដឹកយន្តហោះ Theodore Roosevelt មិនស្ថិតនៅ​ក្រៅក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកឆ្នាំ​២០១៣ និងមិនស្ថិតនៅខាងក្រៅគោលការណ៍ “៣មិន” ក្នុង“ សៀវភៅសការពារជាតិរបស់​វៀត​ណាម​ឆ្នាំ២០១៩” នោះទេ។ បណ្តាគោលការណ៍នៃការសន្យាលើវិស័យការពារជាតិនិងសន្តិសុខក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកក្នុងឆ្នាំ ២០១៩ គឺស្របទាំងស្រុងនឹងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខារវាងវៀតណាមនិងសហរដ្ឋអាមេរិក។ ពិតជាគ្មានរឿងដែល​ថានាវាចដឹកយន្តហោះ Theodore Roosevelt ចូលចតនៅកំពង់ផែទីក្រុង​ដាណាង គឺថាប្រទេសវៀតណាម “កំពុងស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក” នោះទេ។ ហើយក៏មិនមានរឿងដែល​ថា វៀតណាមបានផ្លាស់ប្តូរគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាពរបស់ខ្លួន បែទៅ​ពឹងផ្អែកលើប្រទេសណាមួយ  ឬដើរទៅតាមប្រទេសណាមួយ ដូចតាម​ការបញ្ចេញមតិរបស់មនុស្សមួយចំនួនលើបណ្តាញអ៊ីនធឺណិតនោះទេ៕

បកប្រែដោយ Duy Hoan