leftcenterrightdel
នាវិកនៃនាវាផ្ទុកយន្តហោះទ័ពជើងទឹកអាមេរិក ជួបប្រាស្រ័យជាមួយកុមារ ដែលមានសភាពការលំបាកនៅមជ្ឈមណ្ឌលសប្បុរសធម៌ទីក្រុង Da Nang (រូបថត៖ vov.vn)

កម្មវិធីផ្លាស់ប្តូរបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ក្នុងឱកាសនេះ កុមារា កុមារី និងនិស្សិតដែលមានសភាពការលំបាកទាំងនេះបានទស្សនាការសម្តែងសិល្បៈដែលសម្តែងដោយហ្វូងភ្លេងសិល្បករក្រុមនាវាចម្បាំងទ័ពជើងទឹកអាមេរិក។ បន្ទាប់មក កុមារ និងនាវិកទាំងឡាយ បានចូលរួមការប្រកួតកីឡា និងគូរគំនូរ ទៀតផង។

ដំណើរទស្សនកិច្ចនៅទីក្រុង Da Nang របស់ក្រុមនាវាផ្ទុកយន្តហោះទ័ពជើងទឹកអាមេរិក បានចូលរួមចំណែកជាវិជ្ជមានក្នុងការរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម- អាមេរិក។ ក្នុងរយៈពេល ៥ ថ្ងៃនៅទីក្រុង Da Nang នាវិកទាំងឡាយក៏បានចូលរួមសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈ ការលេងកីឡា ការផ្លាស់ប្តូរយោបល់លើការសង្គ្រោះគ្រោះមហន្តរាយ ជាពិសេស ការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid – 19៕

បកប្រែដោយ Huyen Trang