នាព្រឹកថ្ងៃទី ២ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Yamazaki Koji ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជូនផ្កាលោកនាយឧត្តមសេនីយ៍ Yamazaki Koji
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Yamazaki Koji អញ្ជើញត្រួតពលកងកិត្ដិយស កងទ័ពប្រជាជនវៀតណាម

 

នៅក្នុងកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Yamazaki Koji បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគឺជាវិស័យដ៏សំខាន់មួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅនិងទូលំទូលាយរវាងវៀតណាម - ជប៉ុន។ ក្នុងស្មារតីនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្ពោះទៅរកទសវត្សរ៍បន្ដបន្ទាប់រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិជប៉ុនដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ ២០១៨ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានណែនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដល់លោកនាយឧត្តមសេនីយ៍ Yamazaki Koji
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Yamazaki Koji បានណែនាំគណៈប្រតិភូយោធាជាន់ខ្ពស់ជប៉ុនដល់លោកឧត្តមសេនីយ៍ឯក Phan Van Giang

 

ភាគីទាំងពីរបានវាយតម្លៃថា​ យន្តការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យទាក់ទងរវាងនាយទាហានជាមួយគ្នា កិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាព ការបណ្ដុះបណ្ដាល និងពេទ្យយោធានៅតែបន្ដជាចំណុចភ្លឺមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី.......។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ
leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍

 

ភាគីទាំងពីរបានឯកភាពថា ឆ្នាំ ២០២០ និងឆ្នាំបន្ដបន្ទាប់នឹងបន្ដជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពបន្ថែមទៀត។ បន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការបណ្តុះបណ្តាល ការលើកកម្ពស់សមត្ថភាព បច្ចេកវិទ្យាព័ត៌មាន សង្គ្រោះគ្រោះមហន្តរាយ និងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធានិងឧស្សាហកម្មការពារជាតិផងដែរ៕

បកប្រែដោយ Pham Diep