នៅជំនួប លោកឧត្តមនាវីត្រី Hoang Hong Ha បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមកភាគីទាំងពីរបានជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ។
ចាប់តាំងពីឆ្នាំ ២០១៣ មក ភាគីទាំងពីរបានអនុវត្តយន្តការនៃការផ្លាស់ប្តូរគណៈប្រតិភូកងទ័ពជើងទឹកទ្វេភាគីជាប្រចាំដើម្បីពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ និងការចែករំលែកអំពីបញ្ហានានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
លោកឧត្តមសេនីយ៍ត្រី Endo Makoto មានបំណងចង់ឲ្យកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងបន្តរក្សាសកម្មភាពសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត៕
បកប្រែដោយ Huyen Trang
Type the code from the image