លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវបានធ្វើជាសហអធិបតីនៃពិធីនេះ។

leftcenterrightdel
លោករដ្ឋមន្ត្រី Ngo Xuan Lich ប្រគល់គ្រឿងឥស្សរិយសផ្កាយមាសរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនកងទ័ពប្រជាជនឡាវ

មានប្រសាសន៍នៅក្នុងពិធី លោករដ្ឋមន្រ្តី Ngo Xuan Lich បានសង្កត់ធ្ងន់ថា ពិធីប្រគល់គ្រឿងឥស្សរិយសរបស់សាធារណរដ្ឋសង្គមនិយម វៀតណាម ជូនកងឯកភាពបុគ្គលរបស់កងទ័ពប្រជាជនឡាវ ជាការទទួលស្គាល់នូវការរួមវិភាគទានដ៏សំខាន់របស់កងទ័ពប្រជាជនឡាវក្នុងការកសាង និងជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ រួមចំណែកជំរុញទំនាក់ទំនងដ៏ជិតស្និទ្ធ ស្មោះត្រង់ និងសាមគ្គីភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោករដ្ឋមន្ត្រី Ngo Xuan Lich ផ្តល់ទឹកប្រាក់ពីក្រសួងការពារប្រទេសវៀតណាម ជូនលោករដ្ឋមន្ត្រី Chansamone Chanyalath ដើម្បីជួយឲ្យប្រជាជនឡាវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក  កងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានសហការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យដែលសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្នើថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរគប្បីបន្តកសាងទំនាក់ទំនងសាមគ្គីភាពពិសេស ដ៏ជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខរួមចំណែកជាវិជ្ជមានក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៅប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះ តាងនាមឲ្យក្រសួងការពារប្រទេសវៀតណាម លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានផ្តល់ទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិក ពីក្រសួងការពារប្រទេសវៀតណាម ដើម្បីជួយឲ្យប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឡាវ។

leftcenterrightdel
លោករដ្ឋមន្ត្រី Ngo Xuan Lich ប្រគល់គ្រឿងឥស្សរិយសរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនកងឯកភាពរបស់កងទ័ពប្រជាជនឡាវ

 

រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath បានបញ្ជាក់ថា គ្រឿងឥស្សរិយសមិនត្រឹមតែជារង្វាន់ដ៏ឧត្តុងឧត្តមប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកសមិទ្ធិផលរបស់កងទ័ពប្រជាជនឡាវតែងតែផ្សារភ្ជាប់ជាមួយសមិទ្ធិផលរួមនៃប្រទេសទាំងពីរឡាវ - វៀតណាមទៀតផង។ នេះជាលទ្ធផលនៃសម្ព័ន្ធភាពប្រយុទ្ធរវាងឡាវ  និងវៀតណាមក្នុងការតស៊ូដើម្បីសង្គ្រោះជាតិ ដើម្បីឯករាជ្យជាតិរបស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ឡាវ-វៀតណាម៕

បកប្រែដោយ Huyen Trang