ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានសម្ដែងនូវការជឿទុកចិត្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងរួមចំណែកជម្រុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បញ្ជាក់ថា នៅពេលកន្លងមកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរមានភាពរីក​ច្រើនយ៉ាង​ខ្លាំង​ក្លា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ bienphong.com.vn)

លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកក្នុងការអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang  វៀតណាម និងការចូលរួមអនុវត្តគម្រោងការសំអាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa របស់ក្រសួងការពារជាតិអាមេរិក។

លោកស្រី Tammy Duckworth រំពឹងថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួម​ទាំង​អនុស្សរណៈយោគយល់គ្នាស្ដីពីការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលចុះហត្ថលេខានៅឆ្នាំ២០១១ និង​សេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យអំពីទំនាក់ទំនងការពារជាតិដែលចុះហត្ថលេខានាឆ្នាំ២០១៥ ក៏ដូចពង្រីក​កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យ​កាន់​តែ​រីក​ច្រើន​ថែមទៀត៕

បកប្រែដោយ Thuy Anh