នៅជំនួប លោកឧត្តមសេនីយ៍ត្រី Bunlieng Sengphachan បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Tran Quang Phuong អំពីលទ្ធផលនៃការជួបពិភាក្សាការងាររវាងនាយកដ្ឋានការពារផ្ទៃក្នុងនៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ និងនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tran Quang Phuong ទទួលជួប លោកឧត្តមសេនីយ៍ត្រី Bunlieng Sengphachan

លោកឧត្តមសេនីយ៍ទោ Tran Quang Phuong បានស្នើឲ្យនាយកដ្ឋានការពារសន្តិសុខកងទ័ពនៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានការពារផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនឡាវ គប្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងព័ត៌មានសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសេនាធិការ ព្រមទាំងលើកឡើងវិធានការប្រុងប្រយ័ត្នចំពោះឧបាយកល និងល្បិចកលរបស់បណ្ដាអានុភាពអមិត្ត ក៏ដូចជាវិធានការកាត់បន្ថយការរំលោភច្បាប់ និងបទឧក្រិដ្ឋ ដើម្បីរក្សាយ៉ាងរឹងមាំវិន័យ និងលើកកម្ពស់អំណាចប្រយុទ្ធនៃកងទ័ពរបស់ប្រទេសនីមួយៗ។ លោកឧត្តមសេនីយ៍ទោ Tran Quang Phuong ក៏បានអះអាងថា ថ្នាក់ដឹកនាំអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័ននានា បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang