leftcenterrightdel
តំណាងស្ថានទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌូណេស៊ីទទួលស្វាគមន៍នាវាក្តោងលេខ ២៩៦/ Le Quy Don ចូលចតនៅកំពង់ផែ Tanjung Priok

ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូត្រូវបាន​រៀបចំឡើងយ៉ាងមហោឡារឹកនៅកំពង់ផែ Tanjung Priok ដោយមានការចូលរួមពីតំណាងកងទ័ពជើងទឹកឥណ្ឌូណេស៊ី រួមជាមួយលោក Nguyen Thanh Ha អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី និងអនុពន្ធយោធាវៀតណាមប្រចាំនៅឥណ្ឌូណេស៊ីទៀតផង។

leftcenterrightdel
លោកឧត្តមនាវីត្រី Denih Hendrata ទទួលស្វាគមន៍លោកវរសេនីយ៍ឯក Nguyen Duc Nam និងគណៈប្រតិភូកងទ័ពជើងទឹកវៀតណាមមកបំពេញទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកឥណ្ឌូណេស៊ី

តាងនាមកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកឧត្តមនាវីត្រី Denih Hendrata មេបញ្ជាការមូលដ្ឋានលេខ៣ កងនាវាលេខ១ នៃកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានជូនផ្កាទៅលោកវរសេនីយ៍ឯក Nguyen Duc Nam នាយករងបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម និងជាប្រធានគណៈប្រតិភូ ព្រមទាំង ជូនពរឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងទទួលបានជោគជ័យ។

leftcenterrightdel
តំណាងគណៈប្រតិភូកងទ័ពជើងទឹកវៀតណាម និងតំណាងកងទ័ពជើងទឹកឥណ្ឌូនេស៊ី រួមជាមួយសិល្បៈករ សិល្បៈការិនី ចូលរួមសំដែងសិល្បៈស្វាគមន៍គណៈប្រតិភូ និងថតរូបជាអនុស្សាវរីយ៍នៅឯពិធីទទួលបដិសណ្ឋារកិច្ច

លោកវរសេនីយឯក Nguyen Duc Nam បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋ និងកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៊ីដោយបានផ្តល់នូវមនោសញ្ចេតនាដ៏ល្អប្រសើរជូនគណៈប្រតិភូ។ លោកវរសេនីយឯក Nguyen Duc Nam ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងបន្តរួមចំណែកក្នុង​ការ​ពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម - ឥណ្ឌូនេស៊ីឲ្យ​កាន់តែរីកចម្រើនថែមទៀត។

leftcenterrightdel
គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌូណេស៊ី និងអនុពន្ធយោធាវៀតណាមឡើងទស្សនានាវា

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌូណេស៊ី និងអនុពន្ធយោធាវៀតណាមបានអញ្ជើញឡើងទស្សនានាវា៕

បកប្រែដោយ Thanh Cong