លោក Rafael Barbieri ប្រធានក្រុមអ្នកជំនាញការនៃអង្គការសហប្រជាជាតិបានវាយតំលៃថា វគ្គបង្វឹកបង្ហាត់នេះបានបំពេញគោលដៅ និងឆ្លើយតបទៅនឹងការរំពឹងរបស់សិក្ខាកាម។ យោងតាមលោក Rafael Barbieri ក្នុងវគ្គបង្វឹកបង្ហាត់នេះ សិក្ខាកាមទទួលបានចំណេះដឹងសំខាន់ៗ និងរបៀបចរចា ធ្វើផែនការ រៀបចំអង្គភាពចូលរួមសកម្មភាពនៃអង្គការសហប្រជាជាតិ។ លោក Rafael Barbieri បញ្ជាក់ថា វគ្គបង្វឹកបង្ហាត់មិនអាចទទួលជោគជ័យបានទេប្រសិនបើគ្មានការជួយគាំទ្រប្រកបដោយប្រសិទ្ធិភាពពីប្រទេសម្ចាស់ផ្ទះវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung និងតំណាងអង្គការសហប្រជាជាតិប្រគល់វិញ្ញាបនបត្រឲ្យសិក្ខាកាម

 

យោងតាមលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ការរៀបចំវគ្គបង្វឹកបង្ហាត់បានជួយនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបង្កើនសមត្ថភាពក្នុងការរៀបចំវគ្គបង្វឹកបង្ហាត់អន្តរជាតិ និងផ្ដល់ចំណេះដឹងថែមទៀតឲ្យនាយទាហានរបស់វៀតណាម ដើម្បីបំពេញល្អភារកិច្ចរបស់ខ្លួន។ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung មានបំណងនឹងត្រូវបានសហប្រតិបត្តិការថែមទៀតក្នុងការរៀបចំវគ្គបង្វឹកបង្ហាត់របស់អង្គការសហប្រជាជាតិនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម៕

បកប្រែដោយ Thuy Anh