វគ្គបង្វឹកបង្ហាត់ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃ១២ ខែមេសា ដោយមានការចូលរួមរបស់អ្នកជំនាញការនៃស្ថាប័នបង្វឹកបង្ហាត់របស់អង្គការសហប្រជាជាតិ និងសិក្ខាកាមចំនួន ៣០ នាក់ មកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន២៣។ ជាពិសេស សិក្ខាកាមនៃវគ្គបង្វឹកបង្ហាត់នេះគឺជានាយទាហានកងទ័ព និងនគរបាលជាន់ខ្ពស់។ វៀតណាមបានបញ្ជូននាយទាហាន ៥ នាក់ចូលរួមវគ្គនេះ រួមមាននាយទាហានកងទ័ព ៣ នាក់ និងនាយទាហាននគរបាល ២ នាក់។ សិក្ខាកាមចូលរួមវគ្គបង្វឹកបង្ហាត់គឺជានាយទាហានបំពេញភារកិច្ចពិនិត្យ និងគ្រប់គ្រងផែនការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់ប្រទេសជាតិទាំងឡាយ។

leftcenterrightdel
តំណាងចូលរួមពិធីបើកវគ្គបង្វឹកបង្ហាត់ថតរូបអនុស្សាវរីយ៍ជាមួយគ្នា

 

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា ការជ្រើសរើសវៀតណាមជាកន្លែងរៀបចំវគ្គបង្វឹកបង្ហាត់បានបង្ហាញការជឿជាក់ និងការវាយតំលៃជាវិជ្ជមានរបស់អង្គការសហប្រជាជាតិចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ វគ្គបង្វឹកបង្ហាត់រួមចំណែកលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពគ្រប់គ្រងរបស់សិក្ខាកាម ដែលចូលរួមបំពេញភារកិច្ចរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

លោក Rafael Barbieri ប្រធានក្រុមអ្នកជំនាញការនៃអង្គការសហប្រជាជាតិបានវាយតំលៃថា វៀតណាមបាននិងកំពុងមានការរួមវិភាគទានដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខលើពិភពលោក៕

បកប្រែដោយ Thuy Anh