leftcenterrightdel
ពិធីបង្ហូតទង់ជាតិវៀតណាម

អញ្ជើញចូលរួមក្នុងពិធីនេះលោកស្រី Hiroko Hirahara ប្រធានផ្នែកខាងជើងនៃ UNMISS បានថ្លែងអំណរគុណដល់កងពេទ្យកម្រិត២នៃចក្រភពអង់គ្លេសដែលបានរួមចំណែកដល់កងកម្លាំងនានាដែលឈរជើងនៅតំបន់ Bentiu និងប្រជាជននៅស៊ូដង់ខាងត្បូង។ លោកស្រី Hiroko Hirahara ឲ្យដឹងថា កងពេទ្យកម្រិត២ នៃចក្រភពអង់គ្លេសសម្រេចបានល្អនូវភារកិច្ចរបស់ខ្លួន។

ស្វាគមន៍ចំពោះការចូលរួមរបស់កងពេទ្យកម្រិត២ លេខ១ របស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់ UNMISS។ លោក Hiroko Hirahara បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះមានការលំបាក និងឧបសគ្គជាច្រើនណាស់ ហើយ "គ្រួសារ" UNMISS នៅ Bentiu កំពុងទន្ទឹងរង់ចាំធ្វើការជាមួយវៀតណាម។ លោកស្រីបន្តថា មានការផ្លាស់ប្តូរជាច្រើនហើយ ដែលយើងជាអ្នករួមចំណែកក្នុងការផ្លាស់ប្តូរទាំងនេះសម្រាប់ប្រទេសស៊ូដង់ខាងត្បូង។ យើងនឹងបន្តសហការគ្នា។ ឥឡូវនេះ អ្នកបានក្លាយជាសមាជិកនៃគ្រួសារ Bentiu ហើយ៕

បកប្រែដោយ Duy Hoan