គម្រោងដែលមានតម្លៃជិត ៧០ លានដុង រួមមានបង្គោលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យចំនួន ៤៥ ត្រូវបានតំឡើងនៅលើផ្លូវដែល​មាន​ប្រវែងជាង ២ គីឡូម៉ែត្រ ចាប់ពីបង្គោលលេខ ៥៥/៧ ដល់កណ្តាលឃុំ Quang Truc ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
សមាជិកសម្ព័ន្ធយុវជន និងកងកម្លាំងនានា កំពុងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវប្រើពន្លឺព្រះអាទិត្យ

គម្រោងបានបង្កលក្ខណៈងាយស្រួលសម្រាប់ការងារយាម​ល្បាត និងការពារព្រំដែនរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ព្រំដែន Dak Dang ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ លើកកំពស់គុណភាពនៃជីវភាព​រស់នៅតាមតំបន់ព្រំដែនខេត្ត Dak Nong ព្រមទាំងពង្រឹងសាមគ្គីភាព និងរួមគ្នាការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។

កម្មវិធី “ខែមិនាព្រំដែន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែងនៃចលនា “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនវៀតណាមអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ មីនា ជារៀងរាល់ឆ្នាំ នៅឃុំព្រំដែនទូទាំងប្រទេស ដែលក្នុង​នោះ​​យកចិត្តទុកដាក់​លើ​ឃុំព្រំដែនជួបការលំបាក៕

បកប្រែដោយ Duy Hoan