ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ មិនា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Nguyen Manh Hung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានអញ្ជើញជាសហប្រធានក្នុងកិច្ចប្រជុំវាយតំលៃលទ្ធផលការអនុវត្តកម្មវិធីសម្របសម្រួលសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់រយៈពេល ២០២១-២០២៤។