leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son ថ្លែងក្នុង​ពិធី

ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៨៥ បន្ទាប់ពី ៤០ ឆ្នាំ នៃការកសាង និងអភិវឌ្ឍន៍ ក្រុមហ៊ុនឧទ្ធម្ភាគចក្រខាងត្បូង បានខិតខំ តស៊ូ ជំនះការលំបាក និងបញ្ហាប្រឈម សម្រេចរាល់ភារកិច្ចទាំងអស់ដោយជោគជ័យ រៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរបស់បក្ស ស្តីពីការគួបផ្សំសេដ្ឋកិច្ចជាមួយការការពារជាតិសន្តិសុខ និងការពារជាតិសន្តិសុខជាមួយសេដ្ឋកិច្ច រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចយុទ្ធសាស្ត្រទាំងពីរគឹ ការកសាង និងការពារមាតុភូមិ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី

អញ្ជើញថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ទោ Pham Truong Son បានកោតសរសើរចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុនឧទ្ធម្ភាគចក្រខាងត្បូងនិងបានកត់សម្គាល់ថា៖ អង្គភាពបន្តធ្វើបានល្អក្នុងវិស័យអប់រំនយោបាយ និងមនោគមវិជ្ជា ជំរុញការសិក្សា និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោក​ហូជីមិញ រួមជាមួយនឹងយុទ្ធនាការ “លើកកម្ពស់ប្រពៃណី ខិតខំប្រឹងប្រែងតស៊ូ សក្តិសមជាកងទ័ពលោកអ៊ំហូ” ក្នុងស្ថានភាពថ្មី។  អនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងបទបញ្ជាពីថ្នាក់លើ រក្សាការត្រៀមប្រយុទ្ធយ៉ាងតឹងរ៉ឹង។ រៀបចំជើងហោះហើរដឹកជញ្ជូន រុករកជួយសង្គ្រោះ ជួយសង្គ្រោះបន្ទាន់... អនុវត្តយ៉ាងសកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងវិនិយោគយ៉ាងសកម្មក្នុងការទិញយន្តហោះទំនើប បំពេញតម្រូវការភារកិច្ច។ល៕

បកប្រែដោយ Duy Hoan