លើកសរសើគំរូល្អក្នុងការ "ចលនាមហាជនប៉ិនប្រសប់" របស់កងទ័ព
កប.អនឡាញ - នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌលវិទ្យុសម្លេង និងទូរទស្សន៍កងទ័ព គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម បានរៀបចំកម្មវិធីលើកសរសើគំរូល្អក្នុងការ “ចលនាមហាជន ប៉ិនប្រសប់” របស់កងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៩-២០២៤ និងបើកកម្មវិធី “អ្នករបស់ភូមិ”។
អញ្ជើញចូលរួមមានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំមកពីអង្គភាពនានានៃក្រសួងការពារប្រទេស រួមទាំងតំណាងអង្គភាពចំនួន ៣៥ និងបុគ្គលចំនួន ៨០ ជាគំរូល្អ ធ្វើចលនាមហាជនក្នុងកងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០១៩ - ២០២៤ ។
    |
 |
ប្រតិភូទាំងឡាយចូលរួមកម្មវិធី |
អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមបានបំពេញមុខងាររបស់ខ្លួនប្រកបដោយជោគជ័យដូចជា "កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពផលិតកម្ម" ពិតជាកម្លាំងស្នូល ឈានមុខក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងជំនះនូវផលវិបាកនៃគ្រោះធម្មជាតិ និងជំងឺរាតត្បាត ស្វែងរកនិងជួយសង្គ្រោះ ព្រមទាំងមានវត្តមាននៅកន្លែងងាយរងគ្រោះ និងគ្រោះថ្នាក់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយស្មារតី “កងទ័ពមករកប្រជាពលរដ្ឋ មិនរង់ចាំប្រជាពលរដ្ឋលំបាកមករកកងទ័ព”។ អង្គភាពចំនួន ៣៥ និងបុគ្គលចំនួន ៨០ ដែលត្រូវបានផ្តល់កិត្តិយសគឺជាគំរូល្អនោះបានបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កងទ័ពចំពោះបងប្អូនជនជាតិភាគតិចនិយាយដោយឡែក និងប្រជាជននៅទូទាំងប្រទេសនិយាយរួម។
សមិទ្ធិផលទាំងនេះបន្តបញ្ជាក់ថា៖ កងទ័ពផ្ដើមចេញពីប្រជាជន និងតស៊ូដើម្បីប្រជាជន; ប្រជាជនគឺជាមូលដ្ឋានគ្រឹះ និងជាប្រភពកម្លាំងរបស់កងទ័ពដែលជាកម្លាំងចលករសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការលើកតម្កើងគុណសម្បត្តិដ៏ថ្លៃថ្នូរបស់កងទ័ពអ៊ំ ហូ។
    |
 |
ការសំដែងសិល្បៈក្នុងកម្មវិធី |
ក្នុងកម្មវិធីនេះ ប្រតិភូទាំងឡាយបានសំណេះសំណាលជាមួយគំរូល្អ "ចលនាមហាជនប៉ិនប្រសប់" របស់កងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០១៩-២០២៤ និងបានទស្សនាកម្មវិធីសិល្បៈពិសេស វីដីអូ ... ដែលពាំនាំសារថា៖ កងទ័ពអ៊ំ ហូ គឺជាកូនៗរបស់ប្រជាជន ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។ ទោះក្នុងកាលៈទេសៈណាក៏ដោយកងទ័ពតែងតែត្រៀមខ្លួនថែរក្សាសេចក្តីសុខរបស់ប្រជាជន ត្រៀមខ្លួនលះបង់ដើម្បីការពារប្រជាជន។
ដើម្បីផ្សព្វផ្សាយទង្វើល្អ ការងារមានអត្ថន័យ និងជាក់ស្តែងក្នុងការងារចលនាមហាជនរបស់កងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនោះ ក្នុងកម្មវិធីនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានបើកកម្មវិធី “អ្នករបស់ភូមិ”។ នេះជាកម្មវិធីទូរទស្សន៍នយោបាយ ផ្សព្វផ្សាយយ៉ាងស៊ីជម្រៅអំពីសកម្មភាពចលនាមហាជនរបស់កងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គភាពចំនួន ៣៥ ដែលមានស្នាដៃល្អក្នុងការចលនាមហាជនរបស់កងទ័ពនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០១៩-២០២៤៕
បកប្រែដោយ Pham Diep