លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានធ្វើជាអធិតីជំនួប។

អញ្ជើញចូលរួមជំនួបមានវត្តមានរបស់អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំ មេបញ្ជាការនៃស្ថាប័ន និងអង្គភាពនៅក្នុងតំបន់ភាគខាងជើង និងឧត្តមសេនីយ៍ វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំស្ថាប័ន អង្គភាពនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថតរូបជាមួយប្រតិភូដែលចូលរួមជំនួប

ថ្លែងក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ឆ្លងកាត់ការតស៊ូ ការកសាង និងការពារមាតុភូមិ អគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍដោយឥតឈបឈរ។ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម តែងតែតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពរបស់កងទ័ព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដកបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្ត អនុវត្តឲ្យបានល្អនូវការធ្វើសេនាធិការជាយុទ្ធសាស្ត្រលើការងារបក្ស និងការងារនយោបាយ បញ្ជាក់ពីតួនាទីរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ហើយសម្រេចបាននូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា នាពេលខាងមុខ អគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាមនឹងបន្តពង្រីកប្រពៃណី ផ្តោតលើការធ្វើសេនាធិការជាយុទ្ធសាស្ត្រដល់ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស កសាងកងទ័ពដ៏រឹងមាំខាងនយោបាយ គឺជាមូលដ្ឋានដើម្បីកសាងកងទ័ពបដិវត្តន៍រៀបរយ ចំណាន និងទំនើប កសាង និងការពារមាតុភូមិវៀតណាមយ៉ាងរឹងមាំក្នុងយុគសម័យថ្មី។

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម កម្មាភិបាល យុទ្ធជន បុគ្គលិកនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាមនៅគ្រប់សម័យកាលដែលបានរួមវិភាគទានក្នុងការកសាងអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម រីកចម្រើនដោយឥតឈប់ឈរ ចូលរួមចំណែកកសាង និងការពារយ៉ាងរឹងមាំនូវមាតុភូមិ ហើយនឹងក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់កម្មាភិបាល យុទ្ធជន បុគ្គលិកនៃអគ្គស្នងការដ្ឋាននយោបាយ និងកងទ័ពទាំងមូល សិក្សា និងធ្វើតាម៕

បកប្រែដោយ Thuy Anh