ទាំងនេះគឺជាខ្លឹមសារដែលផ្តោតលើការបញ្ជាក់ក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ “៨០ឆ្នាំនៃការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ - សមិទ្ធិផល និងបទពិសោធន៍” ដែលរៀបចំឡើងដោយសាលានាយទាហាននយោបាយនាយកដ្ឋានឃោសនា និងហ្វឹកហ្វឺន (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) និងកាសែតកងទ័ពប្រជាជននាថ្ងៃទី ២៧ ខែវិច្ឆិកា។

លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលា។

អញ្ជើញចូលរួមនិងដឹកនាំសិក្ខាសាលានេះមាន៖ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hung Oanh នាយកសាលានាយទាហាននយោបាយ; លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រធាននាយកដ្ឋានឃោសនាអប់រំ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន; លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang នាយករងនៃសាលានាយទាហាននយោបាយ។

leftcenterrightdel
បណ្តាប្រតិភូផ្លាស់ប្តូរជាមួយគ្នានៅក្នុងសិក្ខាសាលា

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានប្រតិភូជាង៦០០នាក់ ដែលជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមជ្ឈិម អង្គភាពនៃក្រសួងការពារប្រទេស អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រទាំងក្នុង និងក្រៅកងទ័ព។

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានអះអាងនូវសារៈសំខាន់នៃសិក្ខាសាលា ហើយចាត់ទុកថា នេះជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រ និងប្រតិភូមានការវាយតំលៃទូលំទូលាយ និងស៊ីជម្រៅអំពីតួនាទី អត្ថន័យ សមិទ្ធិផល និងបទពិសោធន៍ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រធាននាយកដ្ឋានឃោសនាអប់រំ បានអះអាងថា៖ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក តាំងពីការបង្កើតនៃកងទ័ពយើងរហូតមកទល់បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស តែងតែយកចិត្តទុកដាក់ដល់ការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ។

ដោយធ្វើបទបង្ហាញអំពីប្រធានបទរបស់សិក្ខាសាលា លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានលើកឡើងបញ្ហាដែលត្រូវពិភាក្សា ដោយអះអាងថា ការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយគឺជាបញ្ហាដ៏មានសារៈសំខាន់ខាងទ្រឹស្តី និងតថភាពជាក់ស្តែងដ៏ជ្រាលជ្រៅសម្រាប់ដំណើរការកសាង ប្រយុទ្ធ និងការរីកចម្រើនរបស់កងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។

បទអន្ដរាគមបានដាក់ជូន និងមតិដែលបានបង្ហាញនៅក្នុងសិក្ខាសាលាបានវិភាគ បកស្រាយ និងធ្វើឱ្យស៊ីជម្រៅនូវបញ្ហាទ្រឹស្តី និងតថភាពជាក់ស្តែងក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ។ ក្នុងនោះ ផ្តោតលើការបញ្ជាក់ពីភាពចាំបាច់ និងលក្ខណៈនយោបាយនៃកងទ័ពបដិវត្តន៍; សតិអារម្មណ៍របស់លោកប្រធានហូជីមិញលើការកសាងកងទ័ព “ប្រកាន់យកនយោបាយជាស្នូល”; និងទស្សនៈរបស់បក្សយើងក្នុងការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ។

បទអន្ដរាគមមួយចំនួនក៏បានវិភាគ និងបញ្ជាក់អំពីសមិទ្ធិផល និងបទពិសោធន៍ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ។ បទអន្ដរាគមទាំងនេះបានបញ្ជាក់ថា មិនថាក្នុងសម័យសន្តិភាព ឬក្នុងសម័យសង្គ្រាម ការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ តែងតែជាអាទិភាពកំពូលរបស់បក្សយើង ដូច្នេះហើយទើបបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីលើកកំពស់គុណភាពទាំងមូល កម្លាំងប្រយុទ្ធ បង្កើតនូវជ័យជំនះដ៏រុងរឿង។

នៅក្នុងសិក្ខាសាលានេះ បទអន្ដរាគមមួយចំនួនបានព្យាករណ៍ល្បិចឧបាយកលនៃ "ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម" នៅក្នុងបរិបទថ្មីមានការវិវត្ត ដែលមិនអាចទាយទុកជាមុនបាន។ មតិមួយចំនួនក៏កំណត់ទិសដៅ និងតម្រូវការផងដែរ; ទន្ទឹមនឹងនោះ លើកឡើងដំណោះស្រាយកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ បំពេញតម្រូវការកសាងកងទ័ពដ៏ចំណាន បង្រួម និងរឹងមាំ។

បន្ទាប់ពីរយៈពេល ៣ ម៉ោងធ្វើការយ៉ាងមមាញឹក  សិក្ខាសាលាវិទ្យាសាស្ត្រ៖ "៨០ ឆ្នាំនៃការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ - សមិទ្ធិផល និងបទពិសោធន៍" ត្រូវបានបញ្ចប់ដែលបំពេញខ្លឹមសារ និងកម្មវិធីដែលបានកំណត់។

សិក្ខាសាលាវិទ្យាសាស្ត្រ បានផ្តល់នូវទឡ្ហីករណ៍វិទ្យាសាស្ត្រដែលមានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម; និងជាមូលដ្ឋានគ្រឹះដើម្បីកសាងគោលការណ៍ ខ្លឹមសារ និងវិធានការដឹកនាំការកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំខាងនយោបាយ បំពេញតម្រូវការការពារមាតុភូមិក្នុងស្ថានភាពថ្មី។

នេះក៏ជាឱកាសដើម្បីលើកកម្ពស់ការយល់ដឹង និងមោទនភាពចំពោះការរីកចម្រើន និងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម ឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Huyen Trang