leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូប​ជុំ​គ្នា​ក្នុង​ពិធី

ថ្លែងមតិនៅទីនេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៨០ ឆ្នាំនៃការកសាង និងរីកចម្រើន កងទ័ពប្រជាជនវៀតណាមបានលើកតម្កើងប្រពៃណីប្រវត្តិសាស្ត្រវីរភាពរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេសរបស់ប្រជាជាតិ រួមចំណែកយ៉ាងសកម្ម ដើម្បីកសាងបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ដោយសំដៅលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ជប៉ុន លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានចាត់ទុកថា៖ ផ្អែកលើការអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពវៀតណាម - ជប៉ុន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកំពុងពង្រីកឥតឈប់ឈរ មានភាពស៊ីជម្រៅ ជាក់ស្តែង ក្លាយជាចំណុចភ្លឺ និងជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។

ថ្លែងមតិអបអរសាទរ លោក Nakatani Gen រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានសម្តែងការកោតសរសើរចំពោះកងទ័ពប្រជាជនវៀតណាម;  លោកបានសង្កត់ធ្ងន់លើប្រភពដើមនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីគឺផ្អែកលើការជឿទុកចិត្តដែលបានកសាងឡើងរវាងដៃគូនានាតាមរយៈកិច្ចប្រជុំទល់មុខគ្នា ហើយបានសម្តែងក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកសាងទំនុកចិត្តថ្មី៕

បកប្រែដោយ Duy Hoan