បញ្ជាក់ពីតួនាទីរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមដែលជួយបដិវត្តន៍ឡាវ
កប.អនឡាញ - នាថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ “កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមដែលជួយបដិវត្តន៍ឡាវ - អត្ថន័យជាប្រវត្តិសាស្ត្រ និងមេរៀន បទពិសោធន៍” ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមដែលជួយបដិវត្តន៍ឡាវ (៣០ តុលា ១៩៤៩ / ៣០ តុលា ២០២៤) និងឆ្ពោះទៅខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។
|
|
លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងគណៈអធិបតីនៅសិក្ខាសាលា |
នៅអង្គសិក្ខាសាលានេះ មតិយោបល់ទាំងអស់បានបញ្ជាក់ពីភាពត្រឹមត្រូវ និងការច្នៃប្រឌិតនៃគោលមាគ៌ារបស់គណៈកម្មាធិការមជ្ឈិមបក្ស និងប្រធានហូជីមិញក្នុងការជួយបដិវត្តន៍ឡាវ, បន្តអះអាងនូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សក្នុងការបង្កើតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម។ អះអាងនិងធ្វើឲ្យស៊ីជម្រៅនូវតួនាទីស្នូលរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមរួបរួមជាមួយកងទ័ពនិងប្រជាជនឡាវក្នុងការប្រយុទ្ធ បង្កើតជ័យជំនះជាច្រើន រួមចំណែកយ៉ាងធំធេងដល់ជ័យជំនះនៃបដិវត្តន៍ឡាវ ក៏ដូចជាការរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្ដភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ពីតួនាទីសំខាន់របស់អតីតកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមក្នុងការបន្តរួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងសម័យថ្មី...
ថ្លែងក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំសិក្ខាសាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះមតិយោបល់ និងបទអន្ដរាគមន៍របស់ឧត្តមសេនីយ៍ នាយទាហាន ថ្នាក់ដឹកនាំ មេបញ្ជាការ និងអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម ដែលជួយបដិវត្តន៍ឡាវ សាក្សីប្រវត្តិសាស្ត្រ និងអ្នកវិទ្យាសាស្ត្រក្នុងនិងក្រៅកងទ័ព។
លោកឧត្តមសេនីយ៍ឯក Le Huy Vinh សង្ឃឹមថា អតីតយុទ្ធជន និងភ្នាក់ងារជំនាញនឹងបន្តប្រមូល និងផ្តល់ឯកសារថ្មីៗ ដើម្បីបម្រើដល់ដំណើរការស្រាវជ្រាវបន្ទាប់ទៀត។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារ អង្គភាព និងសាលាក្នុងកងទ័ពប្រើប្រាស់ឯកសាររបស់សិក្ខាសាលា និងដាក់ចូលក្នុងដំណើរការស្រាវជ្រាវ បង្រៀន ការបណ្តុះបណ្តាល និងហ្វឹកហ្វឺន៕
បកប្រែដោយ Pham Diep