កងពេទ្យកម្រិត ២ លេខ ៦ វៀតណាមដឹកជញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់តាមផ្លូវអាកាសលើកដំបូងដោយជោគជ័យ
កប.អនឡាញ - ទោះបីជាទើបតែត្រូវបានដាក់ពង្រាយដល់តំបន់នេះមិនយូរប៉ុន្មាន និងកំពុងអនុវត្តការប្រគល់និងទទួលភារកិច្ចក៏ដោយក៏កងពេទ្យកម្រិត ២ លេខ ៦ នៅស៊ូដង់ខាងត្បូង បានខិតខំប្រឹងប្រែងបន្តរក្សាការផ្លាស់ប្ដូរជំនាញ រួមទាំងការទទួល និងព្យាបាលជំងឺស្មុគស្មាញជាច្រើន ជាពិសេសអនុវត្តការដឹកជញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់តាមផ្លូវអាកាសលើកដំបូងដោយជោគជ័យ។
យោងតាមព័ត៌មានពីកងពេទ្យកម្រិតទី ២ លេខ ៦ បានឲ្យដឹងថា កងពេទ្យបានទទួលអ្នកជំងឺក្នុងស្ថានភាពភ័យ ថប់បារម្ភ ឈឺទ្រូង និងបេះដូងលោតលឿនរហូតដល់ ២១១ ចង្វាក់ក្នុងមួយនាទី។ វេជ្ជបណ្ឌិតនៃផ្នែកសង្គ្រោះបន្ទាន់បានសង្គ្រោះបន្តាន់យ៉ាងប្រញាប់ប្រញាល់។
|
|
ការធ្វើរោគវិនិច្ឆ័យបានធ្វើឡើងភ្លាមៗបន្ទាប់ពីទទួលអ្នកជំងឺ |
ទោះបីជាអ្នកជំងឺត្រូវបានសង្គ្រោះបន្ទាន់ក៏ដោយក៏សម្ភារៈបរិក្ខាពេទ្យនៃកងពេទ្យកម្រិត ២ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្វែងរកមូលហេតុពិតប្រាកដនៃជំងឺនេះទេ ដូច្នេះអ្នកជំងឺត្រូវបានដឹកបញ្ជូនតាមផ្លូវអាកាសទៅកាន់មណ្ឌលសុខភាពរបស់ឥណ្ឌាក្នុងរដ្ឋធានី Juba (ស៊ូដង់ខាងត្បូង)។
យោងតាមលោកវរសេនីយ៍ទោ Tran Anh Duc នាយកកងពេទ្យកម្រិត ២ លេខ ៦ បានឲ្យដឹងថា នេះជាឱកាសសម្រាប់កងពេទ្យបានស្គាល់ពីនីតិវិធីដ៏ស្មុគស្មាញក្នុងដំណើរការដឹកជញ្ជូនអ្នកជំងឺតាមផ្លូវអាកាស។ ក្រុមសង្គ្រោះបន្ទាន់តាមផ្លូវអាកាស (AMET) របស់កងពេទ្យបានធ្វើល្អក្នុងការរៀបចំដើម្បីធានាសុខភាពអ្នកជំងឺក្នុងដំណើរការដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រ។
ទោះបីជានេះជាការដឹកជញ្ជូនសង្គ្រោះបន្ទាន់អ្នកជំងឺតាមផ្លូវអាកាសលើកដំបូងរបស់កងពេទ្យបន្ទាប់ពីមកដល់តំបន់ ប៉ុន្ដែក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងជំនាញល្អរបស់ក្រុម AMET នោះ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពរបស់ឥណ្ឌានៅ Juba ដោយសុវត្ថិភាព៕
បកប្រែដោយ Pham Diep