វៀតណាមនិងគុយបា បង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការងារបក្ស និងការងារនយោបាយ
កប.អនឡាញ - នាថ្ងៃទី ៧ ខែតុលា (ម៉ោងក្នុងតំបន់) នៅវិមាន El Cacahual ក្នុងរដ្ឋធានី La Habana របស់ប្រទេសគុយបា លោកឧត្តមសេនីយ៍ទោ Victor Leonardo Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននយោបាយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា បានរៀបចំពិធីបដិសណ្ឋារកិច្ចជាផ្លូវការគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា។
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការបានប្រព្រឹត្តទៅយ៉ាងកក់ក្តៅ សាមគ្គីភាពប្រពៃណីនិងមិត្តភាពពិសេស។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានគុយបា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសំដែងថា គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសគុយបាប្រកបដោយវីរភាព និងរួសរាយរាក់ទាក់។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសវៀតណាម និងគុយបាត្រូវបានពូនជ្រំដោយប្រធានហូជីមិញ ប្រធាន Fidel Castro រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។
|
|
គណៈប្រតិភូទាំងពីរថតរូបអនុស្សាវរីយ៍ |
កាលពីជិត ៦៥ ឆ្នាំមុន ចាប់តាំងពីវៀតណាម និងគុយបា បានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់។ នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបារបស់លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្នុងខែកញ្ញា ឆ្នាំ ២០២៤ បានបន្តបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា ដំណើរទស្សនកិច្ចនៅគុយបារបស់គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម សំដៅអនុវត្ដការព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិងកងទ័ពទាំងពីរ រួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកនោះ ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរ ហើយនឹងក្លាយជាទ្រពសម្បត្ដិឥតគិតថ្លៃរបស់ប្រជាជាតិទាំងពីរវៀតណាម និងគុយបា។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាព្រឹកថ្ងៃដដែល បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកងពលធំរថក្រោះលេខ ១០១១ ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។
|
|
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅកងពលធំរថក្រោះលេខ ១០១១ ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា |
តាងនាមគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងពលធំ កម្មាភិបាលនិងយុទ្ធជនបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ និងស្និទ្ធស្នាល។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រពៃណី ក៏ដូចជាការរីកចម្រើនឥតឈប់ឈររបស់កងពេលធំទាំងក្នុងការរៀបចំកម្លាំងក្នុងដំណើររយៈពេល ៥៩ ឆ្នាំ (១៩៦៥-២០២៤) នៃការកសាង និងការប្រយុទ្ធ។
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet សង្ឃឹមថា កងពលធំនឹងបន្តរក្សា និងលើកកម្ពស់ប្រពៃណី ផ្ដោតលើការអប់រំនយោបាយ និងសតិអារម្មណ៍សម្រាប់កម្មាភិបាលនិងយុទ្ធជនក្នុងស្មារតីសាមគ្គីភាព ជំនះពុះពារលើការលំបាក លើកកំពស់គុណភាពហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ និងបំពេញភារកិច្ចយ៉ាងល្អដោយបក្ស រដ្ឋ ប្រជាជន និងក្រសួងបណ្ដាកងកំលាំងប្រដាប់អាវុធបដិវត្តគុយបាប្រគល់ជូន។
បកប្រែដោយ Pham Diep