leftcenterrightdel
បើកសម័យប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ vnanet.vn)

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់នានា រួមមាន៖ គម្រោងច្បាប់ស្តីពីការគ្រប់គ្រង និងការវិនិយោគទុនរដ្ឋនៅក្នុងសហគ្រាស; គម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន; គម្រោងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; គម្រោងច្បាប់វិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ផែនការមេ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏ផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៥; ផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តថវិការដ្ឋក្នុងឆ្នាំ ២០២៤ គម្រោងថវិការដ្ឋ និងផែនការបែងចែកថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥។ ល៕

តាម vovworld.vn