លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងសន្និសីទ។ អញ្ជើញចូលរួមសន្និសីទក៏មានថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននយោបាយ និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម រួមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន និងអង្គភាពនានាផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសទទួលលោក Pham Minh Chinh នាយករដ្ឋមន្ដ្រី

បំពេញភារកិច្ចយោធានិងការពារជាតិលើគ្រប់ជ្រុងជ្រោយ

ថ្លែងរបាយការណ៍សង្ខេបនៅអង្គសន្និសីទ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស បានអះអាងថា៖ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានដឹកនាំ និងបញ្ជាឲ្យកងទ័ពទាំងមូលរួបរួមគ្នា សាមគ្គី ច្នៃប្រឌិត និងជំនះការលំបាក បំពេញមុខងារជាកងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពបង្កបង្កើនផល  និងបំពេញបានល្អនូវភារកិច្ចទាំងអស់។

ជាពិសេស កងទ័ពទាំងមូលតែងតែត្រៀមខ្លួនប្រយុទ្ធ ក្ដាប់ជាប់ស្ថានភាពនិងព្យាករណ៍ស្ថានការណ៍ និងផ្ដល់ប្រឹក្សាជូនដល់បក្ស និងរដ្ឋបានទាន់ពេលដើម្បីដោះស្រាយស្ថានការណ៍ដោយភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព មិនទុកឱ្យស្ថិតក្នុងភាពអកម្ម ឬ កើតឡើងជាយថហេតុ។ ការពារបូរណភាពទឹកដីនិងសម្របសម្រួលជាមួយកងកម្លាំងសមត្ថភាពដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅទូទាំងប្រទេស។ ព្រមទាំងរាយការណ៍ជូនការិយាល័យនយោបាយ និងរដ្ឋាភិបាល ដើម្បីអនុម័ត និងអនុវត្តគម្រោង និងផែនការប្រកបដោយប្រសិទ្ធភាព និងដាក់ជូនរដ្ឋសភាដើម្បីផ្តល់យោបល់លើច្បាប់ស្ដីពីការពារដែនអាកាសប្រជាជន; អនុម័តច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងជំរុញឧស្សាហកម្មដោយមានសំឡេងគាំទ្រ ១០០%។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនិងប្រតិភូចូលរួមសន្និសីទ

ជាមួយគ្នានោះ សម្របសម្រួលយ៉ាងសកម្មជាមួយគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល កសាងខឿនការការពារជាតិដោយប្រជាជនទាំងមូល ការពារតំបន់ទប់ទល់នៅគ្រប់លំដាប់ថ្នាក់កាន់តែរឹងមាំ។ បង្កើនការគ្រប់គ្រងដែនអាកាស ដែនសមុទ្រ ព្រំដែន ក្នុងប្រទេស និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ ព្រមទាំងខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្ដ និងប្រឆាំងនឹងនាវាបរទេសដែលរំលោភដែនទឹកវៀតណាម និងផ្សព្វផ្សាយនិងទប់ស្កាត់ប្រជានេសាទ ធ្វើនេសាទខុសច្បាប់ គ្មានការរាយការណ៍ និងគោរពបទប្បញ្ញត្តិ។

រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ

ថ្លែងក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ កងទ័ពប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ។ ជាបឋម អនុវត្តឱ្យបានល្អនូវមុខងារផ្ដល់ប្រឹក្សាជាយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋលើវិស័យការពារជាតិនិងយោធា ព្រមទាំងបានស្រាវជ្រាវ និងលើកសំណើគោលការណ៍ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីឆ្លើយតបតម្រូវការ និងភារកិច្ចការពារប្រទេសជាតិ ភារកិច្ចការពារជាតិនិងយោធាបន្ទាន់និងយូរអង្វែង។ ទន្ទឹមនឹងនោះ ធានាឲ្យបាននូវការហ្វឹកហ្វឺននិងលំហាត់សមយុទ្ធ គុណភាព និងសុវត្ថិភាព គ្រប់គ្រងយ៉ាងរឹងមាំនូវដែនអាកាស ដែនសមុទ្រ ព្រំដែន និងក្នុងប្រទេស  និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សម្របសម្រួលរក្សាសន្តិសុខជាតិ ធានាសន្តិសុខ សណ្តាប់ធ្នាប់ បង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងសង្គ្រោះគ្រោះមហន្ដរាយ...

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះកម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលដែលបានបំពេញភារកិច្ចដោយជោគជ័យក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងការពារប្រទេសអនុវត្តឱ្យបានល្អនូវមុខងារផ្ដល់ប្រឹក្សាជូនបក្ស និងរដ្ឋក្នុងការអនុវត្តភារកិច្ចយុទ្ធសាស្ត្រចំនួនពីរគឺកសាងនិងការពារមាតុភូមិ។ បង្កើនសមត្ថភាពស្រាវជ្រាវ ព្យាករណ៍ និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ដោះស្រាយដោយភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព មិនទុកឱ្យស្ថិតក្នុងភាពអកម្ម ឬកើតឡើងជាយថហេតុ លើកកម្ពស់តួនាទីស្នូលក្នុងការកសាងខឿនកម្លាំងការពារជាតិដោយប្រជាជនទាំងមូលឲ្យបានរឹងមាំ លើកកម្ពស់សមត្ថភាព និងលទ្ធភាពត្រៀមខ្លួនប្រយុទ្ធ ធានាឲ្យកងទ័ពទាំងមូលសម្រេចភារកិច្ចបានល្អក្នុងគ្រប់ស្ថានភាព បន្តផ្លាស់ថ្មី លើកកម្ពស់គុណភាពហ្វឹកហ្វឺន កែសម្រួលក្របខ័ណ្ឌតាមផែនការ និងផែនទីបង្ហាញផ្លូវ ធានាឲ្យបាននូវភាពចំណាន បង្រួម និងខ្លាំងក្លា។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងប្រតិភូនៅឯសន្និសីទ

អនុវត្តឱ្យបានល្អនូវស្មារតី "៧ ហ៊ាន" "ប្ដេជ្ញាចិត្ត ៥ និងម្ចាស់ការ ៥"

ដោយឈរលើមូលដ្ឋាននៃការព្យាករណ៍ និងវិភាគស្ថានភាពពិភពលោក តំបន់និងក្នុងប្រទេសដែលទាក់ទងនឹងភារកិច្ចការពារជាតិនិងយោធានាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យកងទ័ពទាំងមូលលើកកំពស់ស្មារតីសាមគ្គីភាព គោរពវិន័យ ភាពច្នៃប្រឌិត យកឈ្នះលើចំណុចខ្សោយ ខិតខំបំពេញការងារដោយជោគជ័យក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអនុវត្តបានល្អនូវស្មារតី “៧ ហ៊ាន” “៥ ប្តេជ្ញាចិត្ត និងម្ចាស់ការ ៥” តាមការដឹកនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម។ រក្សារបបត្រៀមខ្លួនប្រយុទ្ធជាប្រចាំយ៉ាងតឹងរ៉ឹង ដោះស្រាយស្ថានការណ៍ដោយជោគជ័យ មិនទុកឱ្យស្ថិតក្នុងភាពអកម្ម ឬ កើតឡើងជាយថហេតុ។ រៀបចំការហ្វឹកហ្វឺន អប់រំ និងបណ្ដុះបណ្ដាលស៊ីសង្វាក់គ្នា និងជាក់ស្តែង ជាពិសេសការរៀបចំលំហាត់សមយុទ្ធឲ្យធានាសុវត្ថិភាព និងសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។ រៀបចំក្បួនដង្ហែព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ដែលបង្ហាញពីកម្លាំងខ្លាំងក្លារបស់កងកម្លាំងប្រដាប់អាវុធ៕

បកប្រែដោយ Pham Diep