ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Bui Duc Hien បានសង្កត់ធ្ងន់លើគោលបំណង និងតម្រូវការនៃការធ្វើសមយុទ្ធលើកនេះ ព្រមទាំងស្នើឲ្យគណៈកម្មាធិការរៀបចំការអនុវត្ត និងសម្របសម្រួលឲ្យបានត្រឹមត្រូវ ដោយមានខ្លឹមសារគ្រប់គ្រាន់តាមបែបវិទ្យាសាស្ត្រ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Bui Duc Hien ថ្លែងមតិក្នុងពិធីបើក

គណៈមេប្រយោគលើកកម្ពស់ស្មារតីទទួលខុសត្រូវ វាយតម្លៃលទ្ធផលនៃក្រុមប្រយុទ្ធដោយសត្យានុម័ត។ ចំពោះអង្គភាពដែលចូលរួមក្នុងការសមយុទ្ធត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព ធ្វើតាមការណែនាំ ផែនការរបស់ថ្នាក់លើ និងបទពិសោធន៍ក្នុងបំពេញភារកិច្ចនៅអង្គភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ ច្បាប់ ប្តេជ្ញាចិត្តសម្រេចបានលទ្ធផលខ្ពស់បំផុត ធានាសុវត្ថិភាពសម្រាប់មនុស្ស និងឧបករណ៍។

បន្ទាប់ពីពិធីបើក ក្រុមប្រយុទ្ធបានចូលរួមក្នុងការប្រឡងទ្រឹស្តីដែលមានឯកទេសខាងនយោបាយ សេនាធិការនិងភស្តុភារ និងបច្ចេកទេស៕

បកប្រែដោយ Thuy Anh