នៅឃុំ Vinh Hien ស្រុក Phu Loc ខេត្ត Thua Thien Hue បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២  បានសហការផ្សព្វផ្សាយអំពីសមុទ្រ កោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរបាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ (IUU) ប្រគល់ទង់ជាតិ ចែកខិតប័ណ្ណឃោសនាដល់អ្នកនេសាទ និងម្ចាស់ទូកនេសាទចំនួន ១៥០ នាក់នៅស្រុក Phu Loc។ល។

leftcenterrightdel
ពិនិត្យជំងឺ និងផ្ដល់យោបល់អំពីសុខភាពជូនប្រជាពលរដ្ឋនៅឃុំ Hong Van ស្រុក A Luoi

ក្នុងឱកាសនេះ កងឆ្មាំសមុទ្រតំបន់លេខ២ បានប្រគល់អំណោយដល់ប្រជានេសាទចំនួន ៥០ នាក់ដែលមានស្ថានភាពលំបាកនៅស្រុក Phu Loc។ លោកវរសេនីយ៍ឯក Tran Hong Que អនុប្រធាននយោបាយនៃកងឆ្មាំសមុទ្រលេខ២ បានឲ្យដឹងថា នាពេលខាងមុខ កងឆ្មាំសមុទ្រតំបន់លេខ២ នឹងបន្តសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត-ក្រុងឆ្នេរសមុទ្រទាំង៦ នៅភាគកណ្តាលវៀតណាម រៀបចំសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ក្នុងបំណងអនុវត្តកម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ", “កងឆ្មាំសមុទ្រជាមួយជនរួមជាតិភាគតិចនិងសាសនិក" តាមរយៈនោះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យប្រើសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ចលនាប្រជាជន និងប្រជានេសាទអនុវត្តយ៉ាងម៉ឺងម៉ាត់នូវមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ គោលនយោបាយ និងបទប្បញ្ញត្តិមូលដ្ឋាន ជាពិសេសការរួមដៃគ្នាដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) បន្តពង្រីកប្រពៃណីបដិវត្តន៍ សាមគ្គីភាព និងកសាងមូលដ្ឋានឲ្យកាន់តែសម្បូណ៍រុងរឿង។

នៅឃុំភ្នំ Hong Van ស្រុក A Luoi ខេត្ត Thua Thien Hue កងឆ្មាំសមុទ្រតំបន់លេខ២ និងគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្ត Thua Thien Hue បានរៀបចំកម្មវិធី “កងឆ្មាំសមុទ្រជាមួយជនរួមជាតិភាគតិច និងសាសនិក”។

ក្នុងកម្មវិធីនោះ កងពេទ្យយោធានៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាក្នុងមូលដ្ឋាន បានផ្តល់យោបល់អំពីសុខភាព ពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ជនរួមជាតិភាគតិចជិត ១០០ នាក់ រៀបចំការឃោសនា ការចលនាជនរួមជាតិភាគតិច និងសាសនិកក្នុងមូលដ្ឋាន ដើម្បីលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល និងមានទម្លាប់រស់នៅល្អ ហើយជូនអំណោយដល់គ្រួសារជួបការលំបាកចំនួន ៥០ គ្រួសារ និងជូនឆាយល័ក្ខណ៍លោកអ៊ុំ ហូ ដល់គ្រួសារជនជាតិភាគតិច៕

បកប្រែដោយ Thuy Anh