អង្គភាពស៊ើបការណ៍លេខ១ បានផ្សព្វផ្សាយតាមរយៈកម្មវិធីបាឋកថា និងចែកខិតប័ណ្ណច្បាប់ដល់កម្មាភិបាល ជនរួមជាតិភាគតិច និងអ្នកកាន់សាសនាអំពីកងឆ្មាំសមុទ្រវៀតណាម ច្បាប់ស្ដីពីការបង្ក្រាបបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានអំពីបណ្ដាប្រភេទគ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀនលើបុគ្គលម្នាក់ៗ គ្រួសារ និងសង្គម ក៏ដូចជាវិធានការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀនមួយចំនួនក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ចលនាប្រជាជន ជាពិសេសជនរួមជាតិភាគតិច ផ្តល់ព័ត៌មានអំពីសកម្មភាពបទល្មើសនៅតាមតំបន់នានាដល់ស្ថាប័នមានសមត្ថកិច្ច។

leftcenterrightdel
ជូនកង់ និងអំណោយដល់សិស្សក្រីក្រ តែមានលទ្ធផលល្អក្នុងការសិក្សា

ក្នុងឱកាសនេះ អង្គភាពស៊ើបការណ៍លេខ១ បានរៀបចំ និងប្រគល់អំណោយជូនគណៈកម្មាធិការប្រជាជនឃុំ Quyet Thang និងជូនអំណោយដល់អតីតយុទ្ធជនដែលទទួលរងការឃុំខ្លួនក្នុងពន្ធនាគារ Phu Quoc គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារដែលមានស្ថានភាពលំបាក ប្រគល់កង់ ១០ គ្រឿងដល់សិស្សដែលមានស្ថានភាពលំបាកតែមានលទ្ធល្អក្នុងការសិក្សា។ល។

លោក Duong Van Thang លេខាគណៈកម្មាធិការបក្សឃុំ Quyet Thang បានថ្លែងថា កម្មវិធីផ្សព្វផ្សាយត្រូវបានវាយតម្លៃខ្ពស់ដោយអាជ្ញាធរ និងប្រជាជនមូលដ្ឋាន។ នេះជាសកម្មភាពជាក់ស្តែង បង្ហាញពីមនោសញ្ចេតនារបស់កម្មាភិបាល និងយុទ្ធជន របស់អង្គភាពស៊ើបការណ៍លេខ១  នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានចំពោះគ្រួសារទទួលរបបពីរដ្ឋ និងជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាក ចូលរួមចំណែកផ្សព្វផ្សាយរូបភាពនៃកងទ័ពលោកអ៊ំ ហូ៕

បកប្រែដោយ Thuy Anh