ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនោះ ការងារសម្ព័ន្ធយុវជន និងចលនាយុវជននិយាយរួម និងចលនាយុវជនច្នៃប្រឌិតក្នុងជួរកងទ័ពនិយាយដោយឡែក មានការអភិវឌ្ឍលេចធ្លោលើគ្រប់វិស័យ ដោយ​រីករាលដាលយ៉ាងទូលំទូលាយក្នុងជួរកងទ័ព និងទូទាំងប្រទេស។ យុវជនក្នុងជួរកងទ័ពតែងតែត្រូវបានបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីសម្រេចបាននូវបំណង​ចង់​បាន​រួមវិភាគទាន ហើយ​រួមជាមួយនឹងយុវជនទូទាំងប្រទេសលើកកំពស់តួនាទីត្រួសត្រាយ និងច្នៃប្រឌិត ក្នុងការកសាងប្រទេសមានការរីកចម្រើន សុភមង្គល និងកសាងកងទ័ពប្រជាជនវៀតណាមជាកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើបបន្តិចម្តងៗ សម្រេចគ្រប់ភារកិច្ចដោយជោគជ័យ សក្តិសមនឹងការជឿរទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស ដល់ក្រុមដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមពានរង្វាន់យុវជនច្នៃប្រឌិតក្នុងជួរកងទ័ពលើកទី២៤

ពានរង្វាន់យុវជនច្នៃប្រឌិតក្នុងជួរកងទ័ពលើកទី២៤ បន្តត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយនៅកងទ័ពទាំងមូល ដោយមានគម្រោងចំនួន ៧៧៧ មកពីអង្គភាពចំនួន ៤២ ហើយនិងចូលរួមក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រយោធា គីមីវិទ្យា សម្ភារៈ បរិស្ថាន ការអប់រំ ការបណ្តុះបណ្តាល ការហ្វឹកហាត់យោធា និងអាវុធ - គ្រាប់រំសេវ ជាដើម។

ពិធីបូកសរុប និងប្រគល់ពានរង្វាន់យុវជនច្នៃប្រឌិតក្នុងជួរកងទ័ពលើកទី២៤ ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃលទ្ធផលនៃសកម្មភាពផ្តល់ពានរង្វាន់ លើកសរសើរ ដល់អ្នកនិពន្ធវ័យក្មេង ដោយហេតុនេះ លើកទឹកចិត្តយុវជននៃកងទ័ពទាំងមូលឱ្យបន្តលើកកម្ពស់ការសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ លើកកម្ពស់តួនាទីត្រួសត្រាយ និងគំនិតច្នៃប្រឌិត រួមចំណែកកសាងកងទ័ព  កសាងនិងការពារមាតុភូមិ៕

បកប្រែដោយ Huyen Trang