leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani មេបញ្ជាការស្តីទីនៃស្ថានបេសកកម្ម UNISFA

ប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះ នៅ Abyei ត្រូវបានលើកសំណើដោយក្រុមវិស្វកម្មវៀតណាម ក្នុងបំណងចង់ផ្សព្វផ្សាយសារ “យើងទាំងអស់គ្នាដែលកំពុងធ្វើការនិងរស់នៅលើទឹកដី Abyei សូមធ្វើសកម្មភាពទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ” ដោយសកម្មភាពជាក់ស្តែងបំផុត ដូចជាការដាំដើមឈើ ឬ ចោលសំរាមនៅកន្លែងត្រឹមត្រូវ…”ដើម្បីការពារបរិស្ថាននៅក្នុងតំបន់ Abyei​។

leftcenterrightdel
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន ទីភ្នាក់ងារបេសកកម្ម និងអង្គភាពនៃបណ្ដាប្រទេសបញ្ជូនកម្លាំងទៅកាន់ Abyei

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមវិស្វកម្មវៀតណាមបានរៀបចំកម្មវិធីបង្ហាញម៉ូដពីផលិតផលកែច្នៃឡើងវិញ។ ក្នុងនាមបេសកកម្ម UNISFA លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani មេបញ្ជាការស្តីទីនៃស្ថានបេសកកម្ម UNISFA បានប្រគល់គ្រឿងអនុស្សាវរីយ៍ដល់អង្គភាពកំពុងឈរជើងក្នុងតំបន់ Abyei ដែលមានការរួមចំណែកជាច្រើនសម្រាប់តំបន់។ ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានដាំដើមឈើអនុស្សាវរីយ៍រួមគ្នានៅមូលដ្ឋាន Highway។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញមកពីការិយាល័យជំនាញនៃបេសកកម្ម UNISFA បានចែករំលែកអំពីបញ្ហាដែលបាននិងកំពុងគំរាមកំហែងដល់បរិស្ថានរស់នៅរបស់ប្រជាជននៅតំបន់ Abyei; អ្នកជំនាញបានឲ្យដឹងថា  Abyei កំពុងប្រឈមមុខនឹងការបំពុលបរិយាកាស  បំពុលទឹក កាកសំណល់រឹង និងការបំពុលបរិស្ថានដី។

leftcenterrightdel
ប្រតិភូទាំងឡាយដាំដើមឈើអនុស្សាវរីយ៍នៅមូលដ្ឋាន Highway

ចាប់តាំងពីដាក់ពង្រាយនៅតំបន់នោះ ក្រៅពីការអនុវត្តភារកិច្ចរបស់ខ្លួន ក្រុមវិស្វកម្មវៀតណាមបានសម្របសម្រួលជាមួយស្ថាប័ន​មានសមត្ថកិច្ចនៃបេសកកម្ម UNISFA និងអាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជាជនដើម្បីស្វែងរកដំណោះស្រាយកែលម្អបរិយាកាសនៅតំបន់ Abyei។ ក្រុមវិស្វកម្មវៀតណាមបានរៀបចំការប្រមូលសំរាម ស្ដារនិងសម្អាតលូទឹកឡើងវិញនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។ កែលម្អបញ្ហាខ្វះទឹកស្អាតដោយរៀបចំកម្លាំងដឹកជញ្ជូនទឹកស្អាតដល់ប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍នៅតំបន់ភូមិ  Bachol Muala និងរៀបចំកម្មវិធីស្តីពីបញ្ហាបរិស្ថាន...៕

បកប្រែដោយ Pham Diep