leftcenterrightdel
គំរូឡូហ្គោរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

ឡូហ្គោនេះក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំយ៉ាងទូលំទូលាយដល់កម្មាភិបាល និងយុទ្ធជនក្នុងជួរកងទ័ពទាំងមូល និងគ្រប់មជ្ឈដ្ឋានអំពីប្រពៃណីប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកលូតលាស់។ គំរូឡូហ្គោត្រូវបានរចនាយ៉ាងលំអិត ដោយបង្ហាញមោទនភាព  និងយុត្តិធម៌ ក្នុងស្មារតីត្រៀមខ្លួនប្រយុទ្ធ និងយក​ឈ្នះ ការពារសន្តិភាព ឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។

នាយកដ្ឋានឃោសនា បានស្នើស្ថាប័ន​ និងអង្គភាពក្នុងកងទ័ពទាំងមូល ទីភ្នាក់ងារសារព័ត៌មានក្នុងនិងក្រៅកងទ័ព អង្គការសង្គម-នយោបាយពាក់ព័ន្ធទទួល និងប្រើប្រាស់គំរូឡូហ្គោ ប្រកបដោយប្រសិទ្ធភាពក្នុងការឃោសនាផ្សព្វផ្សាយ៕

បកប្រែដោយ Pham Diep