ដោយមានវិធានសាស្រ្តជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន រហូតមកដល់ពេលនេះ តំបន់យោធភូមិភាគទី៩ បានសាងសង់ទីបញ្ជាការយោធាឃុំ-សង្កាត់ចំនួន ១,២៨៦ លើ ១៤១៧ ហើយ មានទីបញ្ជាការជាច្រើនត្រូវបានសាងសង់ដាច់ដោយឡែកពីបរិវេណគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ បង្កើតបានកន្លែងធ្វើការឯករាជ្យ រួមចំណែកលើកកម្ពស់គុណភាពប្រតិបត្តិការរបស់កងជីវពល។

តាមរយៈការពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យទទួលបន្ទុកភស្តុភារ នៃស្នងការដ្ឋានភស្តុភារ ចំណុះយោធភូមិភាគទី៩ យើងបានដឹងថា ចាប់តាំងពីឆ្នាំ២០១១មក មូលដ្ឋាននានានៅលើយោធភូមិភាគបានអនុវត្តគម្រោងវិនិយោគសាងសង់ទីបញ្ជាការយោធាឃុំ។ ដើម្បីសម្រេចឱ្យបានឆាប់ និងលើសពីគោលដៅដែលបានកំណត់ មូលដ្ឋានជាច្រើនបានរៀបចំយ៉ាងសកម្ម ម្ចាស់ការត្រៀមជាស្រេចនូវដីធ្លី ការកៀរគរថវិកា ការទាញយកទុនវិនិយោគដើម្បីអនុវត្ត និងប្លង់រចនាឱ្យបានសមស្រប ធានាបាននូវ តម្រូវការប្រើប្រាស់ទីបញ្ជាការ។

leftcenterrightdel
កងជីវពលនៃទីបញ្ជាការយោធា Binh Khanh ក្រុង Long Xuyen (ខេត្ត An Giang)

ដោយផ្អែកលើលក្ខណៈ និងស្ថានភាពជាក់ស្តែង គណៈកម្មាធិការប្រជាជននៃខេត្តមួយចំនួនបានប្រគល់ឱ្យបញ្ជាការដ្ឋានយោធាថ្នាក់ខេត្ត ឬថ្នាក់ស្រុកជាអ្នកវិនិយោគ ជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែករចនា និងអនុវត្តការដេញថ្លៃ... ដំណើរការអនុវត្ត ទីបញ្ជាការយោធាមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានសកម្ម និងម្ចាស់ការក្នុងការផ្តល់យោបល់ និងលើកសំណើទៅគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានការគាំទ្រ និងការឯកភាពគ្នាក្នុងការរៀបចំថវិកាវិនិយោគ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ធានាសោភ័ណ្ឌភាព បច្ចេកវិទ្យា វឌ្ឍនភាព និងគុណភាពនៃការសាងសង់ទីបញ្ជាការយោធឃុំ។

ដោយមានការយកចិត្តទុកដាក់ និងធានាបាននូវលក្ខខណ្ឌគ្រប់គ្រាន់ខាងសម្ភារៈ និងស្មារតី គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពយោធា និងការពារជាតិក្នុងតំបន់ត្រូវបានកែលម្អកាន់តែខ្លាំងឡើង។ កងជីវពលតែងតែរក្សា និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្លាំងល្បាត រក្សាសណ្តាប់ធ្នាប់សង្គម ជួយប្រជាពលរដ្ឋជំនះនូវផលវិបាកនៃគ្រោះធម្មជាតិ គ្រោះបាក់ដី... ផ្តើមពីនោះបង្កើតបាននូវសេចក្តីទុកចិត្តពីប្រជាជន ពង្រឹងខឿនការពារជាតិរបស់ប្រជាជនគ្រប់ៗរូប។

ការរចនា និងការសាងសង់ទីបញ្ជាការយោធាឃុំ នៅតាមមូលដ្ឋានមួយចំនួននៅ Ca Mau, Bac Lieu និង Kien Giang គឺផ្អែកលើភូមិសាស្ត្រ សណ្ឋានដី លក្ខខណ្ឌអាកាសធាតុដើម្បីអនុវត្តការរចនាប្លង់សំណង់ឱ្យសមស្រប។ ផ្អែកតាមលក្ខណៈនៃមូលដ្ឋាននីមួយៗ បញ្ជាការដ្ឋានយោធាខេត្ត បានរចនាសំណង់ទីបញ្ជាការយោធាឃុំ តាមគំរូចំនួន៣គឺ៖ គំរូទី១ សាងសង់តាមទម្រង់ផ្ទះកន្តាំង មានកម្ពស់ជិត ២ ម៉ែត្របង្ការករណីទឹកសមុទ្រ កើនឡើងនៅឃុំជាប់សមុទ្រ។ គំរូទី២ ប្រភេទជាន់ផ្ទាល់ដីអនុវត្តទៅតាមកន្លែងដែលមានផ្ទៃដីធំទូលាយ។ គំរូទី ៣ គឺសាងសង់អគារ ២ ជាន់នៅកន្លែងដែលមានផ្ទៃដីតូចចង្អៀត។ ទីបញ្ជាការយោធានីមួយៗមានផ្ទៃដីប្រើប្រាស់ពី ៦០ ទៅ ១៨០ ម៉ែត្រការេឡើងទៅ ថវិកាសម្រាប់សាងសង់ ជួសជុលជាមធ្យមជាង ១ ពាន់លានដុង/ទីបញ្ជាការ។

ទោះបីជានៅមានកម្រិត និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែលទ្ធផលដែលសម្រេចបានក្នុងការសាងសង់ទីបញ្ជាការយោធឃុំ-សង្កាត់នៅតំបន់យោធភូមិភាគទី៩ ត្រូវបានចាត់ទុកថាជាគោលនយោបាយត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

“គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគ បន្តដឹកនាំអង្គភាពយោធាគ្រប់លំដាប់ថ្នាក់ ណែនាំយ៉ាងសកម្ម និងម្ចាស់ការក្នុងការផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ គាំទ្រ និងរៀបចំប្រភពទុនវិនិយោគសម្រាប់កសាងទីបញ្ជាការយោធាឃុំ។ អនុវត្តឲ្យបានត្រឹមត្រូវ និងពេញលេញជាមួយបទប្បញ្ញត្តិបច្ចុប្បន្នរបស់រដ្ឋ និងក្រសួងការពារប្រទេស ស្តីពីការគ្រប់គ្រងការវិនិយោគសំណង់។ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការសាងសង់គម្រោង ធានាសោភ័ណភាព បច្ចេកទេស វឌ្ឍនភាព និងគុណភាពនៃសំណង់... ផ្តើមពីនោះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់កងជីវពល បំពេញតាមតម្រូវការនៃភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី” នេះជាការបញ្ជាក់ លោកឧត្តមសេនីយ៍ត្រី Quach Van Nho មេបញ្ជាការរងយោធភូមិភាគទី៩៕

បកប្រែដោយ Minh Trung