leftcenterrightdel
ផែនព្យុហយាត្រាកងទ័ពជើងទឹកកំពុង​ហ្វឹកហាត់

លោកមេបញ្ជាការកងទ័ពជើងទឹក បានកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជន ទន្ទឹមនឹងនោះ បានស្នើឲ្យស្ថាប័ន និងអង្គភាពដែលចូលរួម ជាពិសេសកងកម្លាំងបង្វឹកបង្ហាត់ព្យុហយាត្រា ដង្ហែក្បួន ត្រូវកំណត់ថា នេះមិនត្រឹមតែជាបេសកកម្មរបស់កងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មរបស់កងទ័ព និងប្រទេសជាតិ ដែលមានអត្ថន័យសំខាន់ទៀតផង។

leftcenterrightdel
លោកឧត្តមនាវីទោ Tran Thanh Nghiem ប្រគល់អំណោយ​ជូន​កងកម្លាំងចូល​រួម​ហ្វឹក​ហាត់​ព្យុហយាត្រា

ការសម្រេចយ៉ាងល្អ​នូវ​ភារកិច្ចព្យុហយាត្រា ក្បួនដង្ហែ នឹងរួមចំណែកបង្ហាញភាពរឹងមាំ និងរូបភាពនៃកងទ័ពជើងទឹកបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប។ កងកម្លាំងដែលចូលរួមហ្វឹកហ្វឺនត្រូវតែគោរពតាមបទបញ្ជា និងរក្សាសណ្តាប់ធ្នាប់យ៉ាងតឹងរឹង អនុវត្តឱ្យបានល្អនូវបទប្បញ្ញត្តិរបស់គណៈកម្មការរៀបចំព្យុហយាត្រា  ក្បួនដង្ហែ...។

បកប្រែដោយ Duy Hoan