គណៈកម្មការសហជីពការពារប្រទេសទទួលបានគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣
កប.អនឡាញ - នាថ្ងៃទី ៦ មីនា នៅទីក្រុងហាណូយ គណៈកម្មការសហជីពការពារប្រទេសបានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ និងអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីសហជីពការពារប្រទេស (៦ មីនា ១៩៤៩ / ៦ មិថុនា ២០២៤)។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងផ្តល់អនុសាសន៍ដឹកនាំពិធី។ ក្នុងពិធីនេះ ដោយទទួលបានការផ្ទេរសិទ្ធិពីប្រធានរដ្ឋ លោករដ្ឋមន្ត្រី Phan Van Giang បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ៣ ជូនគណៈកម្មការសហជីពការពារប្រទេស។