រាយការណ៍ជូនលោកឧត្តមសេនីយ៍ឯក Pham Hoai Nam អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស មេបញ្ជាការនៃបណ្ដាអង្គភាពបានជម្រាបជូនអំពីភារកិច្ចហ្វឹកហាត់ លទ្ធភាពត្រៀមប្រយុទ្ធនិងសមត្ថភាពប្រយុទ្ធ  ការគ្រប់គ្រងនិងប្រើប្រាស់ឧបករណ៍បច្ចេកទេស និងអាវុធនៅលើនាវា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកងពលតូចនាវាមុជទឹកលេខ១៨៩

បន្ទាប់ពីចុះពិនិត្យស្ថានភាពជាក់ស្តែង និងស្តាប់របាយការណ៍ពីអង្គភាពរួចមក លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានកោតសរសើរចំពោះបណ្ដាអង្គភាពដែលបានជ្រួតជ្រាប និងគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់ក្រសួងការពារប្រទេស បទប្បញ្ញត្តិនិងសេចក្តីណែនាំពីថ្នាក់លើក្នុងរបបប្រចាំការ និងត្រៀមប្រយុទ្ធ; ជំនះការលំបាកនិងបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ  ហើយមិនទុកឲ្យមានភាពអសកម្ម ឬ កើតមានជាយថាហេតុ មិនថាក្នុងស្ថានភាពណាក៏ដោយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam អញ្ជើញទៅបំពេញទស្សនកិច្ចនៅកងពលតូចលេខ១៦២ កងទ័ពជើងទឹក

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើថា នាពេលខាងមុខ អង្គភាពនានាត្រូវមានផែនការ ផែនទីបង្ហាញផ្លូវ និងមាន​ដំណោះស្រាយជូនថ្នាក់លើក្នុងបញ្ហាទំនើបកម្មបរិក្ខារ កែលម្អឧបករណ៍បច្ចេកទេស អាវុធ។ ក្រៅពីនេះ អង្គភាពនានាបន្តបង្កើនសមត្ថភាពផលិត ជួសជុល និងជំនួសឧបករណ៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ធ្វើការជាមួយបញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹក

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅបណ្ដា​អង្គភាពត្រូវ​តែ​ធានាបានល្អនូវការហ្វឹកហាត់; លើកកម្ពស់គុណភាពនៃការសហការគ្នា និងលទ្ធភាពត្រៀមប្រយុទ្ធ; បន្តយកចិត្តទុកដាក់ កសាងរបៀបរៀបរយ និងកសាងអង្គភាពរឹងមាំ និងគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Pham Diep