លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមពិធីប្រគល់ និងទទួលយុទ្ធជនថ្មីនៅខ័ណ្ឌ Cau Giay។ ក្នុងឆ្នាំ២០២៤ ខ័ណ្ឌ Cau Giay និយាយដោយឡែក និងទីក្រុងហាណូយនិយាយរួម បានលើកកំពស់តួនាទី និងការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការជ្រើសរើសពលរដ្ឋចូលបម្រើកងទ័ព។

leftcenterrightdel
ប្រតិភូចូលរួមពិធីប្រគល់និងទទួលយុទ្ធជនថ្មីនៅខ័ណ្ឌ Cau Giay

ក្រុមប្រឹក្សាកាតព្វកិច្ចយោធា និងស្ថាប័នយោធាគ្រប់លំដាប់ថ្នាក់បានសហការយ៉ាងសកម្មជាមួយស្ថាប័ន និងអង្គការនានាដើម្បីផ្តល់យោបល់ និងរៀបចំការជ្រើសរើសយុទ្ធជនថ្មី ធានាឲ្យបាននូវការបំពេញគោលដៅ និងគុណភាពខ្ពស់។ ក្នុងជំនួបសំណេះសំណាល លើកទឹកចិត្ត និងប្រគល់ផ្កាអបអរសាទរយុវជនដែលចេញដំណើរទៅបំពេញកាតព្វកិច្ចយោធានោះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងថ្នាក់ដឹកនាំទីក្រុងហាណូយ និងបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ បានជឿជាក់ថា យុវជនចូលបម្រើកងទ័ពនឹងពង្រីកប្រពៃណីរដ្ឋធានី ខិតខំប្រឹងប្រែងបង្វឹកបង្ហាត់ រក្សាសាមគ្គីភាព គោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងបំពេញល្អគ្រប់ភារកិច្ចដែលត្រូវបានប្រគល់ជូន។

* នាព្រឹកថ្ងៃដដែល មូលដ្ឋាននានានៃខេត្ត Ha Tinh បានរៀបចំពិធីប្រគល់ និងទទួលយុទ្ធជនថ្មីឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានចូលរួមពិធីប្រគល់ និងទទួលយុទ្ធជនថ្មីនៅស្រុក Thach Ha។ ក្នុងបំណងលើកទឹកចិត្តយុវជនថ្មីក្នុងការចូលបម្រើកងទ័ព គណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Ha Tinh កៀរគរធនធានសង្គមដើម្បីប្រគល់អំណោយ និងជួយគាំទ្រជាក់ស្តែង (យុវជនម្នាក់ៗដែលបានចូលបម្រើកងទ័ពក្នុងឆ្នាំ ២០២៤ ទទួលបានអំណោយដែលមានតម្លៃ ៨ ដល់ ១៨ លានដុង)។

* នាថ្ងៃទី ២៦ ខែកុម្ភៈ ខេត្តនានាក្នុងយោធភូមិភាគទី ៤ បានបញ្ចប់ការរៀបចំការប្រគល់ និងទទួលយុទ្ធជនថ្មីឆ្នាំ២០២៤។ ដោយសាររៀបចំឲ្យល្អនូវការផ្សព្វផ្សាយ ជម្រុញការអនុវត្តដោយព្រមៗគ្នា និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការជ្រើសរើសយុទ្ធជនថ្មី គុណភាពនៃយុវជនដែលចុះឈ្មោះចូលបម្រើកងទ័ពនៅខេត្តចំនួន៦ ក្នុងទីតាំងឈរជើងនៃយោធភូមិភាគទី៤ ខ្ពស់ជាងឆ្នាំ២០២៣។ ពិធីប្រគល់ និងទទួលយុទ្ធជនបានធ្វើឡើងយ៉ាងឱឡារិក រហ័ស និងសុវត្ថិភាព លើកទឹកចិត្តយុវជនដែលចូលបម្រើកងទ័ព ពង្រីកប្រពៃណីបដិវត្តន៍ និងខិតខំបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អ៕

បកប្រែដោយ Thuy Anh