នៅឆ្នាំ ២០២៤ ខេត្ត Hung Yen បានចាត់វិធានការជាច្រើនដើម្បីឃោសនា និងចលនាយុវជន ឱ្យអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ស្តីពីកាតព្វកិច្ចយោធា។ បញ្ជាការដ្ឋានយោធាខេត្តសម្របសម្រួលជាមួយមន្ទីរសុខាភិបាលដើម្បីដឹកនាំ និងណែនាំមូលដ្ឋានឲ្យ​រៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ មុនពេលរៀបចំការពិនិត្យសុខភាពកាតព្វកិច្ចយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លើកទឹកចិត្ត និងអបអរសាទរចំពោះយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា

* នាព្រឹកថ្ងៃដដែល ស្រុក Hai Hau (ខេត្ត Nam Dinh) បានប្រារព្ធពិធីប្រគល់ និងទទួលទ័ពឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ឯក Vu Hai San សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងផ្តល់អំណោយលើកទឹកចិត្តយុវជនចូលរួមបំពេញកាតព្វកិច្ចយោធា។ យុវជនដែលចុះឈ្មោះបំពេញកាតព្វកិច្ចយោធាឆ្នាំនេះមានកម្រិក ឧត្តមសិក្សា និងជាន់ខ្ពស់ជាង ២៥%  ហើយជិត ១០០% ត្រូវ​បាន​បំប៉នចំណេះដឹង​អំពីបក្ស មុនពេលចូលរួមបំពេញកាតព្វកិច្ចយោធា។

* នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិធីប្រគល់ និងទទួលទ័ពនៅទីក្រុង Nha Trang (ខេត្ត Khanh Hoa)។ ឆ្នាំនេះ ការជ្រើសរើសទ័ពត្រូវបានដឹកនាំ ណែនាំយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពដោយគណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន និងអង្គការមហាជននានានៃខេត្ត Khanh Hoa។ នៅឆ្នាំ ២០២៤ ខេត្ត Khanh Hoa ប្រគល់ទ័ពសម្រេចបាន ១០០% នៃផែនការ។

* នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុង Cam Pha (ខេត្ត Quang Ninh) បានប្រារព្ធពិធីប្រគល់ និងទទួលទ័ពឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានចូលរួមពិធីនេះ។ នៅឆ្នាំ២០២៤ ទីក្រុង​ Cam Pha បានអនុវត្តយ៉ាងសកម្មនូវការជ្រើសរើស និងជូនលិខិតកោះហៅយុវជនចូលរួមបំពេញកាតព្វកិច្ចយោធា។ ក្នុងបរិយាកាសដ៏រីករាយ នៃពិធីប្រគល់ និងទទួលទ័ព លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសម្តែងនូវក្តីជឿជាក់ថា យុវជនដែលចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃនេះ នឹងបន្តលើកតម្កើងប្រពៃណីនៃស្រុកកំណើត និងសេចក្តីថ្លៃថ្នូររបស់កងទ័ពលោក អ៊ំ ហូ ហើយខិតខំបំពេញភារកិច្ចឲ្យបានល្អ៕

បកប្រែដោយ Huyen Trang