ដំណាក់កាលធ្វើលំហាត់សមយុទ្ធនៅសមុទ្របានធ្វើឡើងនៅទីតាំងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Visakhapatnam ។ មេបញ្ជាការរួមនៃដំណាក់កាលនេះគឺមេបញ្ជាការកងនាវាចរភាគខាងកើត កងទ័ពជើងទឹកឥណ្ឌា។

leftcenterrightdel
ក្រុមបេសកកម្ម និងនាវាលេខ ២០ អនុម័តលើផែនការធ្វើសមយុទ្ធនៅសមុទ្រ

គួរបញ្ជាក់ថា មេបញ្ជាការកងនាវាចរភាគខាងកើតបានអញ្ជើញជាអធិបតីក្នុងជំនួបជាមួយប្រធាននាវាទាំងឡាយដែលចូលរួមក្នុងលំហាត់សមយុទ្ធ MILAN 2024 ដើម្បីឯកភាពលើផែនការទៅសមុទ្រក្នុងដំណាក់កាលសមយុទ្ធនៅសមុទ្រ។ តាមនោះ នាវាលេខ ២០ (កងវរសេនាតូចលេខ ១៣២ កងពលតូចលេខ ១៧២ តំបន់លេខ ៣ កងទ័ពជើងទឹក វៀតណាមស្ថិតនៅក្នុងក្រុមយុទ្ធវិធីលេខ ៣  រួមជាមួយនឹងនាវាចំនួន ៧ គ្រឿងនៃកងទ័ពជើងទឹកប្រទេសដទៃទៀត។

ចែករំលែកជាមួយអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជន លោកអនុសេនីយ៍ឯក Phan Van Cuong មេបញ្ជាការនាវាលេខ ២០ បានឲ្យដឹងថា នៅដំណាក់កាលលំហាត់សមយុទ្ធនៅសមុទ្រ នាវាលេខ ២០ នឹងចូលរួមការចល័តនាវាតាមក្រុម វិទ្យុទំនាក់ទំនង ជួយសង្គ្រោះមនុស្សដែលធ្លាក់ក្នុងទឹក ស៊ើបអង្កេតនាវាដែលសង្ស័យ  សកម្មភាពផ្គត់ផ្គង់នៅសមុទ្រ និងការថតរូបក្រុមនាវាពីអាកាស។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ  នាវាលេខ២០ រួមទាំងនាវាស្ថិតក្នុងក្រុមយុទ្ធវិធីលេខ ៣ បានចាកចេញពីកំពង់ផែទៅកាន់ទីតាំងធ្វើលំហាត់សមយុទ្ធនៅសមុទ្រ។

leftcenterrightdel
ប្រធាននាវាដែលចូលរួមលំហាត់សមយុទ្ធ MILAN 2024 ប្រជុំគ្នាដើម្បីឯកភាពលើផែនការ

* នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្រុមបេសកកម្ម និងនាវាលេខ២០ បានជួបប្រជុំដើម្បីអនុម័តផែនការធ្វើលំហាត់សមយុទ្ធនៅសមុទ្រ និងអនុវត្តខ្លឹមសារពាក់ព័ន្ធមួយចំនួន ដើម្បីធានានាវាលេខ២០ បញ្ចប់ភារកិច្ចដោយជោគជ័យក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ៕

បកប្រែដោយ Pham Diep