នៅទីនេះ លោកអនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម និងក្រុមបេសកកម្មបានត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធជាស្រេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤ នៅកងវរសេនាតូចលេខ៦៣ កងវរសេនាធំកាំជ្រួចភ្លើងលេខ២៣៦។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានកោតសរសើរចំពោះលទ្ធផលលេចធ្លោក្នុងការត្រៀមខ្លួនប្រយុទ្ធជាស្រេច របស់កងវរសេនាតូច និងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ២០២៤។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ចុះត្រួតពិនិត្យការត្រៀមប្រយុទ្ធជាស្រេច នៅកងវរសេនាតូចលេខ៦៣

លោកអនុប្រធានអគ្គសេនាធិការ បានស្នើឲ្យកងពលធំការពារដែនអាកាសលេខ៣៦១ និយាយរួម និងកងវរសេនាធំលេខ២៣៦ និងកងវរសេនាតូចលេខ៦៣ និយាយដោយឡែក ត្រូវបន្តអប់រំឲ្យកម្មាភិបាល និងយុទ្ធជន យល់ដឹងយ៉ាងស៊ីជម្រៅអំពីភារកិច្ច និងបង្កើនការទទួលខុសត្រូវក្នុងការត្រៀមខ្លួនប្រយុទ្ធជាស្រេច ការគ្រប់គ្រង និងការការពារដែនអាកាសរបស់មាតុភូមិ។

លោកឧត្តមសេនីយ៍ឯក Phung Si Tan ស្នើឲ្យអង្គភាពសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដែលកងទ័ពឈរជើង ដើម្បីរក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាព ត្រៀមខ្លួនជាស្រេចក្នុងការទទួល និងបំពេញភារកិច្ចដែលត្រូវបានប្រគល់។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី អង្គភាពគប្បីផ្តោតទៅលើការបង្វឹកបង្ហាត់ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច នៅឆ្នាំ២០២៤ និងរៀបចំសកម្មភាពដាំដើមឈើឲ្យបានល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់អំណោយរបស់ក្រសួងការពារប្រទេស ដល់កងវរសេនាតូចលេខ៦៣ កងវរសេនាធំកាំជ្រួចភ្លើងលេខ២៣៦

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់អំណោយរបស់ក្រសួងការពារប្រទេស និងជូនពរដល់កម្មាភិបាល យុទ្ធជននៃកងវរសេនាតូចលេខ៦៣ កងវរសេនាធំកាំជ្រួចភ្លើងលេខ២៣៦ និងក្រុមគ្រួសារ ជួបតែសុខភាពល្អ សុភមង្គល បំពេញល្អភារកិច្ចក្នុងឆ្នាំថ្មី៕

បកប្រែដោយ Thuy Anh