អញ្ចើញចូលរួមមានលោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម រួមទាំងថ្នាក់ដឹកនាំអង្គភាពមួយចំនួននៃក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជន​វៀតណាម ...

តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបក្ស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសបានផ្ញើសារជូនពរជ័យ សិរីសួស្ដីជោគជ័យល្អជូនចំពោះកម្មាភិបាល យុទ្ធជន  យោធិន កងកម្លាំងបម្រុង កងជីវពលនៅទូទាំងប្រទេសនិងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំក្នុងកងទ័ពទាំងមូល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្នុងកងទ័ពទាំងមូលតាមប្រព័ន្ធវីដេអូ  និងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ២០២៤

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ កាលពីឆ្នាំមុន ក្នុងបរិបទដែលជួបការលំបាក និងបញ្ហាប្រឈមជាច្រើន បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលនៅតែខិតខំសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យដោយទទួលបានលទ្ធផលខ្ពស់ក្នុង២០២២; មិត្តអន្តរជាតិវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម; តាមរយៈនោះ ក្ដីទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋត្រូវបានកើនឡើង ... សមិទ្ធិផលទាំងនោះមានការរួមចំណែកយ៉ាងសំខាន់ពីកងទ័ពប្រជាជន។ ក្នុងជួរកងទ័ព គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបាន​ផ្តោត​លើការដឹកនាំកងទ័ពទាំងមូលរួបរួមគ្នា សាមគ្គីភាព និងខិតខំសម្រេចបាននូវគោលដៅ និងភារកិច្ចឆ្នាំ ២០២៣ ប្រកប​ដោយប្រសិទ្ធភាព។  

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២៤ គឺជាឆ្នាំសំខាន់ដើម្បីបំពេញគោលដៅ និងភារកិច្ច ស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃគណកម្មាធិការបក្សកងទ័ពលើកទី ១១ ក៏ជាឆ្នាំដែលប្រព្រឹត្ដទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងរំលឹកខួបលើកទី ៧០ នៃជ័យជំនះជាប្រវត្តិសាស្ត្រ  Dien Bien Phu និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិសម្រាប់ប្រជាជនទាំងមូល។

កិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិមលើកទី៨ និងកិច្ចប្រជុំយោធា-នយោបាយក្នុងកងទ័ពទាំងមូលឆ្នាំ ២០២៣ បានកំណត់​យ៉ាងច្បាស់លាស់នូវទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យកងទ័ពទាំងមូលបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពតាមការដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស។

អាស្រ័យហេតុនេះ ស្ថាប័ន អង្គភាព និងកម្មាភិបាល និងយុទ្ធជននីមួយៗត្រូវលើកកម្ពស់ប្រពៃណីរបស់កងទ័ពប្រជាជន​វៀតណាមវីរភាព រួបរួមគ្នា និងខិតខំបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូនដោយលទ្ធផលល្អបំផុត និងទទួលបានលទ្ធផលខ្ពស់ជាងឆ្នាំមុន។

តាងនាមឱ្យគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម  និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyễn Tấn Cường បានជូនពរកម្មាភិបាល យុទ្ធជន យោធិន កងកម្លាំងបំរុង និងកងជីវពលមានសុខភាពល្អបរិបូរណ៍ និងបំពេញនូវរាល់ភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Thanh Cong