តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានផ្ញើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិទាំងក្នុង និងក្រៅប្រទេស។  លោកប្រធានរដ្ឋ Vo Van Thuong ក៏ជូនពរឲ្យប្រជាជននៅជុំវិញពិភពលោក មានសុខសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជូនពរឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

ក្នុងរយៈពេលឆ្នាំកន្លងមក ក្នុងស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល វៀតណាមបានអះអាងនូវកិត្យានុភាពថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជន ហើយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យ និងតែងតែជាមិត្តដ៏ស្មោះស្ម័គ្រ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ប្រទេសដទៃ និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

លោកប្រធានរដ្ឋ Vo Van Thuong សង្ឃឹមថា ការលើកកម្ពស់កម្លាំងមហាសាមគ្គីជាតិ និងគុណតម្លៃដ៏ល្អនៃវប្បធម៌ និងប្រជាជនវៀតណាម នឹងបង្កើតកម្លាំងផ្ទៃក្នុងដ៏អស្ចារ្យ ដើម្បីឲ្យប្រជាជាតិវៀតណាមឆ្ពោះទៅមុខ និងសម្រេចបានសមិទ្ធិផលកាន់តែល្អថែមទៀត។

ជាថ្មីម្តងទៀត លោកប្រធានរដ្ឋ Vo Van Thuong បានជូនពរឲ្យប្រជាជនវៀតណាមគ្រប់រូបមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ៕

បកប្រែដោយ Huyen Trang