លោកឯកអគ្គរដ្ឋទូត Xiong Bo បានឲ្យដឹងថា ចំណុចលេចធ្លោធំបំផុតក្នុងទំនាក់ទំនងចិន-វៀតណាមនាពេលថ្មីៗនេះ គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន តាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សវៀតណាម។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ 

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Xiong Bo (រូបថត៖ vnanet.vn)

សមិទ្ធផលនយោបាយដ៏សំខាន់បំផុតនោះគឺ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរបានរួមគ្នាប្រកាសបង្កើតសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដោយមានអត្ថន័យយុទ្ធសាស្ត្រ ខិតខំដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ព្រឹត្តិការណ៍នេះកំណត់ទីតាំងថ្មីក្នុងទំនាក់ទំនងចិន-វៀតណាម និងបើកទំព័រថ្មីក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

យោងតាមឯកអគ្គរដ្ឋទូត Xiong Bo ចិនគាំទ្រវៀតណាមក្នុងការពន្លឿនដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ។ លើសពីនេះ ចិនត្រៀមជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម គាំទ្រវៀតណាមដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកម្រិតសុទ្ធសូន្យត្រឹមឆ្នាំ ២០៥០៕

តាម vovworld.vn