កម្មវិធីនេះត្រូវបានរៀបចំដោយគណៈកម្មការនារីកងទ័ពសហការជាមួយគណៈកម្មការយុវជនកងទ័ព និងនាយកដ្ឋាននយោបាយនៃអង្គភាពនានា។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈកម្មាធិការរៀបចំបានប្រគល់ "ផ្ទះមេត្តាធម៌" ចំនួន ៤ ខ្នង និងប្រគល់ទម្រង់ចិញ្ចឹមជ្រូកដល់គ្រួសារ ១០ គ្រួសារ ប្រគល់សម្ភារៈការិយាល័យដល់សមាគមសម្ព័ន្ធនារីឃុំ និងប្រគល់អំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតចំនួន ២៣០ កញ្ចប់ដល់សមាជិកា សិស្សដែលមានស្ថានភាពលំបាក និងគ្រួសារទទួលរបបពីរដ្ឋ ជួបសំណេះសំណាល និងប្រគល់អំណោយជូនកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Xin Man... តាមរយៈកម្មវិធីនេះ នារីកងទ័ពបានពង្រីកប្រពៃណីវប្បធម៌ និងស្មារតីជួយគ្នាទៅវិញទៅមករបស់នារីវៀតណាម។
ក្នុងក្របខណ្ឌនៃកម្មវិធីនេះ គណៈកម្មការនារីកងទ័ពបានចែកខិតប័ណ្ណឃោសនាអំពីការគោរពច្បាប់នៅមូលដ្ឋាន ដើម្បីជួយប្រជាជនឲ្យយល់ច្បាស់ និងគោរពយ៉ាងតឹងរឹងនូវច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញរបស់កងកម្លាំងអរិភាព កសាងនិងការពារមាតុភូមិយ៉ាងរឹងមាំ៕
បកប្រែដោយ Thuy Anh
Type the code from the image